បុរសចំណាស់ម្នាក់ ត្រូវកូនប្រុសប្តឹង ចាប់ ដាក់ ពន្ធនាគារ រួចយក ដីចំនួន ១៣កន្លែង ហើយនៅថ្មីៗនេះ បុរសជាកូននោះ បានជួល មនុស្សឲ្យកាត់សោ របងផ្ទះឪពុក ដែលគាត់កំពុងរស់នៅ ដើម្បីចូលកាន់កា.ប់។
បុរសជាឪពុកដែល កូនប្រុស បង្កើតប្តឹងចាប់ ដាក់ពន្ធនាគារ និងយក ដីជាង១០កន្លែងនេះ មានឈ្មោះ មុយ ហ៊ួត អាយុ៦៥ឆ្នាំ មានទីលំ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែក កូនបង្កើត មានឈ្មោះមុយ វួចស៊ុន ភេទប្រុស អាយុ ២៩ឆ្នាំ បច្ចុប្បន្នរស់នៅ ប្រទេសអូស្ត្រាលី។
លោកមុយ ហ៊ួត បានប្រាប់បណ្តាញសារព័ត៌មា នថា កូនប្រុសបង្កើតរបស់ គាត់ (មុយ វួចស៊ុន) បានប្តឹងទាមទារ យកដីរបស់គាត់ចំនួន ១៣កន្លែងរួចមកហើយ ដោយ ដំណើររឿងក្តីនេះ កំពុងស្ថិត នៅសាលាឧទ្ធរណ៍នៅឡើយ។
តែអ្វីដែលធ្វើឲ្យគាត់កាន់ តែឈឺចាប់នោះ គឺកាលពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ កូនរបស់គាត់បានជួលមនុស្សឲ្យ យមកកាត់សោរបង ហើយចាក់ សោថ្មីមិនឲ្យយរូបគាត់ចូលផ្ទះ ដែលកំពុងរស់នៅឡើយ តែគាត់បានកាត់ សោនោះចូលរស់នៅវិញ។ លុះរំលងបាន២ថ្ងៃ គឺនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ស្រាប់តែ មានមនុស្ស ២នាក់ចូលមក នៅផ្ទះរបស់គាត់ ដោយអះអាងថា កូនរបស់ គាត់ ជួលពួកគេឲ្យយមក នៅកាន់កា.ប់។
បុរសខាងលើបន្តថា កាលពីអំឡុងឆ្នាំ២០១៨ កូនរបស់គាត់ បានមក កុ.ហកថា ដីដែលកំពុងដំណើរការជួល ឲ្យយគេនោះចប់កុងត្រា ហើយសុំឲ្យរូប លោកជាឪពុកផ្តិតមេដៃលើក្រដាសជាថ្មី ដើម្បីធ្វើកុងត្រាជួល បន្ត តែដឹងអី ! ក្រោយផ្តិតមេដៃ ហើយ មិនបាន១ខែផង ស្រាប់ តែកូនទៅចាក់សោរប ងលើដី១៣កន្លែង ដោយអះអាងថា
រូបគាត់ជាឪពុកបានផ្តិតមេ ដៃផ្ទេរសិទ្ធិឲ្យរូបគេជាកូនអស់ហើយ ទើបមាន ការប្តឹងផ្តល់គ្នា ហើយរឿងក្តីនេះ កំពុងស្ថិតក្នុងស្ថាប័ន តុលាការនៅឡើយ ហើយ ថ្មីនេះ កូនប្រុស បានជួលមនុស្សឲ្យមកគំ.រា.ម.បណ្តេញរូបគាត់ចេញពីផ្ទះដែលកំពុងរស់.នៅអាស្រ័យផល មានទំហំជាង.៩០ម៉ែត្រ គុណជាង១៤០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កា.ត់ស្លក្រាម ក្រុងសៀមរាប ទើបស្នើសុំដល់.ស្ថាប័នពាក់ព័ន្ធមេត្តា.ជួយរកយុត្តិធម៌.ជូនគាត់ផង។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនអាចសុំការ បំភ្លឺពីលោកមុយ វួចស៊ុន ជាកូនបង្កើត លោកមុយហ៊ួត បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំ ស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់៕ ប្រភព៖ KBN