កាលពីពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា បានរម្លឹកពីអតីតកាល ដែលខ្លួនធ្លាប់បានធ្វើខុសចំពោះម្តាយនាពេលកន្លងមកដែល ធ្វើឲ្យខ្លួននៅតែចងចាំ ហើយក៏បានចែករំលែកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ជាក់ស្តែង ដោយយោងតាមគណនី តារាស្រីរូបនេះបានបកស្រាយចំពោះកំហុសអចេតនាដែលខ្លួនធ្លាប់ធ្វើខុសចំពោះព្រះរស់ ដោយបានសរសេរជាសំណេរដូចខាងក្រោមថា៖
នាងខ្ញុំមិនល្អគ្រប់ដប់ទេ ហើយក៏មិនដែលមិនធ្វើខុសដែរ
តែម៉ែខ្ញុំវិញគាត់បាននិយាយអោយខ្ញុំឈឺចាប់
គាត់និយាយថាអ្នកឯងធំហើយអ្នកឯងល្បីហើយ អស្ចារ្យហើយ ខ្ញុំមិនត្រូវលុយអ្នកទេ
ពាក្យនឹងមិនធ្ងន់ទេ តែឈឺណាស់សំរាប់ខ្ញុំ ខ្ញុំដឹង ខ្ញុំខុសទៅសុំទោសម្តាយ នូវអ្វីដែលខ្លួនបានធ្វើ តាំងពីពេលនោះមកជីវិតខ្ញុំស្រស់ស្រាយណាស់ អរគុណពិភពលោកដែលអោយខ្ញុំកើតជាកូនម្តាយខ្ញុំ
ក្រោយពីទស្សិកជនបានឃើញដូច្នេះរួចមកអ្នកគាំទ្រក៏បានសរសើរជាហូរហែរ ដែល តារារូបនេះដឹងកំហុសដែលខ្លួនបានសាងទៅលើអ្នកមានគុណ ហើយបានសុំទោសលោកផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖