កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ មហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ពិធីមង្គលការមួយ បានរៀបចំតុបតែងរោងពិធី យ៉ាងទាក់ទាញ ស្រស់ស្អាត ប្រណីត រំលេចទៅដោយផ្កាចំរុះពណ៌ ផ្លែឈើជាច្រើនមុខ គួរឲ្យគយគន់យ៉ាងខ្លាំង។ក្នុងនោះ ខាងកូនប្រុស ត្រូវបានគេស្គាល់ មានឈ្មោះ លី ហេ្សមីន និងកូនស្រីនាម អ៊ុក សាវុធ សវនា។
រឹតតែពិសេសបំផុតនោះ គេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទំាងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ក៏បានមកចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក៏មានការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន (ស្រីតូច ចំណាន) ផងដែរ ក្នុងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាត យ៉ាងសមសួន។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ប្រាប់បន្ថែមថា “សូមចូលរួមអបអរសាទរដល់មង្គលការរបស់ ក្មួយប្រុស លី ហ្សេមីន និង ក្មួយស្រី អ៊ុកសាវុធ សវនា។ ខ្ញុំ និងភរិយាជាទីស្រឡាញ់ សូមជូនពរអ្នកទាំងពីរ ជួបតែសេចក្ដីសុខ សុភមង្គលក្នុងដំណើរជីវិតថ្មីនេះជាមួយគ្នា។”។
ឃើញរូបភាពប៉ុន្មានសន្លឹកនេះ មានការចាប់អារម្មណ៍ខ្លាំង ទៅលើ លោកជំទាវ ម៉ៅ ចំណាន ដោយមានអ្នកខ្លះបានចូល comment ថា ៖ លោកជំទាវស្អាតណាស់, លោកជំទាវ ស្រស់ស្អាត ហើយថ្លៃថ្នូរ ខ្លាំងណាស់, ស្រស់ស្អាតណាស់លោក ឧកញ៉ា និងលោក ជំទាវ។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ របស់ អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ខាងក្រោមនេះទំាងអស់គ្នា ៖