ក្រោយមានរឿង «ទុំទាវ ២០២១» ស៊ុក សុភា តួនេនទុំ ទម្លាយអារម្មណ៍ពិតមួយឃ្លា!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ រឿង «ទុំទាវ ២០២១» ដែលសម្ដែងដោយក្រុម Ah Gi លក់ឡេ កំពុងរងព្យុះរិះគន់យ៉ាងចាស់ដៃពីមហាជនកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែវីដេអូសម្ដែងនោះ បង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃព្រះពុទ្ធសាសនា និង អក្សរសិល្ប៍ បើទោះបីជាពេលនេះមានការចេញមុខសុំទោសក្ដី ប៉ុន្ដែសន្ទុះនៃការរិះគន់របស់មហាជននៅតែបន្តឡើងមិនថមថយនោះដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនឹងការរីសាយភាពការរិះគន់ពីមហាជននោះ ក៏មានបណ្តាសិល្បករមួយចំនួនចេញមកប្រតិកម្មផងដែរ ទាក់ទងនឹងការសម្តែងលើសហួសប្រមាណ ខុសទម្រង់ដើមនៃរឿងប្រលោមលោកសម័យចាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅមើលតារាសម្តែង ស៊ុក សុភា ជាអតីតតួអង្គ នេនទុំ ដែលសម្តែងនៅក្នុងខ្សែភាពយន្ត «ទុំទាវ» កាលពីឆ្នាំ ២០០៣ ដោយមានការដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង ក៏បានចេញមុខបង្ហោះសារពាក់ព័ន្ធនឹងរឿង ទុំទាវ នេះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ នេនទុំ ជំនាន់ឆ្នាំ ២០០៣ រូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនក្នុងខ្សែភាពយន្ត «ទុំទាវ» ដែលលោកបានសម្តែង ព្រមទាំងភ្ជាប់ពាក្យមួយឃ្លាថា «ទុំទាវ ជំនាន់ឆ្នាំ ២០០០ បងប្អូនណាបានមើលខ្លះប្រាប់ផង មើលហើយមានអារម្មណ៍បែបណា?» ៕

Related posts