ក្រសួងប្រកាសអនុញ្ញាតឱ្យនាំចូលត្រីទាំង ៤ ប្រភេទ ពីវៀតណាមវិញហើយ ព្រោះហេតុផលនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តី ប្រកាសព័ត៌មាន ដែលជាការជូនដំណឹងអំពីការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និង អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន ៤ប្រភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីប្រទេសវៀតណាម។ ដើម្បីបញ្ជាក់បន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនដូចខាងក្រោម៖

១. ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ ជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាលំជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ​ការប្រកាសផ្អាកនាំចូលត្រីទាំង ៤ ប្រភេទ ខាងលើ បានធ្វើឱ្យខាងភាគីប្រទេសវៀតណាម សម្ដែងក្ដីអាក់អន់ស្រពន់ចិត្តជាខ្លាំងមកលើប្រទេសកម្ពុជា ដោយខាងភាគីវៀតណាម បាន​លើកឡើងថា កម្ពុជា​គឺ​ធ្វើ​ផ្ទុយ​ពី​ស្មារតី​សេរីភាព​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ ដោយសារហេតុផលនេះហើយ ទើបខាងភាគីប្រទេសកម្ពុជាប្រកាសអនុញ្ញាតឱ្យនាំចូលត្រីទាំង ៤ ប្រភេទនេះឡើងវិញ ៕

Related posts