តារាចម្រៀង ខេមរៈ សេរីមន្ត បានប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលដើម្បីបម្រើអារម្មណ៍បងប្អូនញាតិមិត្តទស្សនិកជន ស្តាប់កម្សាន្តជាមួយនឹងតន្ត្រី ដែលអាចរំសាយនិង បន្ធូរអារម្មណ៍ដែលតានតឹងពី ភាពសោកសៅ ឬភាពធុញទ្រាន់ផងដែរ។
ជាការពិតណាស់ ក្រៅពីភាពជោគជ័យការងារមមាញឹក នៅក្នុងអាជីពជាតារាចម្រៀងនិង មុខជំនួញ លោកក៏តែងតែមិនភ្លេចពីកាតព្វកិច្ចជាឪពុកដ៏ល្អ ដែលនៅក្បែរគ្រួសារស្ទើរតែគ្រប់កម្មវិធី ដោយព្យាយាមឆ្លៀតពេលដើម្បីកំដរគ្រួសារជានិច្ច។
ដោយលែកនៅមុននេះបន្តិច តារាចម្រៀង ខេមរៈ សេរីមន្ត បានមកលេងលោកយាយរបស់លោកនៅឯស្រុកកំណើត ដោយលោកបានថតរូបយាយៗរបស់លោក នៅមុខរថយន្តទំនើប Roll Royce របស់លោកដែលទើបនិងតិច និងបានប្រាប់ថា: យូៗបានមកលេង
លោកយាយម្តងសប្បាយចិត្តណាស់សូមអោយលោកយាយទាំងពីរមានសុខភាពល្អនឹងព្រះជនយឺនយូ លោកយាយពាក់អាវសរ គាត់ត្រូវជាប្អូនលោកតាខេមរៈបង្កើត នឹងយាយពាក់អាវប្រផេះត្រូវជាបងថ្លៃលោកតាខេមរៈបង្កើតដែរ តែត្រូវជាប្អូនជីដូនមួយលោកតាខេមរៈទៀតស្រលាញ់ពួកគាត់ខ្លាំងណាស់៕