(ខេត្តព្រៃវែង) ៖ ជីវិតមនុស្សកើតមក នៅលើភពផែនដីនេះ រមែងតែងតែ ឆ្លងកាត់ការ កើតចាស់ឈឺ ស្លា ប់ ជារឿងធម្មតា នៅលើលោកយើងនេះ?
ដោយឡែក នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Bii Ÿä Lëãk» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមាននារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ម៉ារី អាយុប្រមាណជា ២២ឆ្នាំ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងវ័យក្មេង និងបន្សល់ទុកកូនតូចៗ២នាក់អោយនៅកំព្រា ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។
ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ពុទ្ធោអើយ! ស្ត្រីម្នាក់ត្រូវបានរថយន្តក្រឡុកសុីម៉ងកិនស្លា ប់យ៉ាងអាណោចអាធ៌ម នៅភូមិត្រពាំងត្រំ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល វេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី០៦ ខែខែកុម្ភៈ ឆ្នាំ២០២១ R.i.p Sister សាក ស ព នៅភូមិត្រពាំងរមាស ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង»។
គូសបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំនេះ ស្វាមី និងបងស្រីរបស់នារីរង គ្រោះ ក៏បានមកដល់កន្លែងកេីតហេតុភ្លាមៗផងដែរ តែជាអកុសលរូបនាងបានស្លា ប់បាត់បង់ជីវិតទៅហេីយ។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។