ថ្មីៗនេះតារាចម្រៀង ខេមរៈ សេរីមន្ត បានចេញមុខបកស្រាយទៅលើអត្ថន័យបទចម្រៀងថ្មីដែលរបស់លោក មានចំណងជើងថា «ហួសសម័យ» ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ដោយឡែក តារាប្រុសរូបនេះបាននិយាយសរសេរពាក្យពេជន៍មួយចំនួននៅលើ Caption ថា៖
បទrapបែបអប់រំនឹងបទrapបែបក្អេងក្អាង មានតែឯងហឹង្សាកាប់ចាក់បងប្អូនចូលចិត្តមួយណាជាង សម្រាប់ខ្ញុំចូលចិត្តបែបអប់រំ ចូលរួមជួយសង្គមតាមរយៈចម្រៀងrap OK
ខេមរៈ សេរីមន្ត
ជាងនេះទៅទៀត តារាជើងចាស់រូបនេះ បញ្ជាក់ថា មូលហេតុដែលលោកធ្វើបទនេះឡើង គឺមិនចង់បានភាពល្បីល្បាញអីនោះទេ ប៉ុន្តែគឺគោលដៅដើម្បីកែលម្អដល់ប្អូនៗមួយចំនួនដែលបានដើរផ្លូវខុសប៉ុណ្ណោះ។ ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានសរសើរខេមរៈ សេរីមន្ត ដែលមានសមត្ថភាពអាចច្រៀងបទ របៀបមនោសញ្ចេតនិង រ៉េបបានយ៉ាងពិរោះចិត្ត៕
សូមចូលទស្សនារូបភាព និង វិដេអូខាងក្រោម៖