តារាភាពយន្ត អ្នកស្រី កែវ មន្ថា បាត់ពីសិល្បៈ តែកំពុងរស់នៅ យ៉ាងមានក្តីសុខ ក្នុងងារជា …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានប្រិយមិត្តប្រហែលជាបានស្គាល់ និង ធ្លាប់ឮឈ្មោះអ្នកស្រី កែវ មន្ថា រួចមកហើយ ដោយអ្នកស្រីគឺជាតារាភាពយន្តដ៏ល្បីល្បាយមួយរូបប្រចាំប្រទេសកម្ពុជា កាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០-៧០ ជំនាន់ជាមួយអ្នកស្រី ឌី សាវ៉េត អ្នកស្រី វីរៈ តារា ជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រី កែវ មន្ថា បានលាឈប់ពីវិស័យសិល្បៈហើយ ដោយបន្សល់ទុកនៅតែឈ្មោះ និង ស្នាដៃសម្តែងក្នុងរឿងជាច្រើនជាកេរដំណែលប៉ុណ្ណោះ ។ ឃ្លាតឆ្ងាយពីវិថីសិល្បៈពិតមែន ប៉ុន្តែអ្នកស្រី កែវ មន្ថា មិនបានចាកចេញទៅរស់នៅក្រៅប្រទេសដូចបណ្តាមិត្តរួមជំនាន់មួយចំនួននោះឡើយ ដោយអ្នកស្រីនៅតែរស់នៅក្នុងប្រទេសកម្ពុជាដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើតាមការទម្លាយពីទំព័រផេករបស់អ្នកនាង ស៊ិន ឧត្តមផល្លា គឺ Movie Star Research បានឱ្យដឹងថា ខណៈកំពុងរស់នៅក្នុងប្រទេសកម្ពុជានេះ អ្នកស្រី កែវ មន្ថា ក៏មានឋានៈជាលោកជំទាវម្នាក់ផងដែរ និង កំពុងរស់នៅយ៉ាងសេចក្តីសុខក្នុងជីវភាពមួយយ៉ាងសាមញ្ញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងដែរថា អ្នកស្រី កែវ មន្ថា គឺតារាភាពយន្តអតីតម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ ១៩៦៤ ប្រទានដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ «ខ្យល់កំពូលភ្នំ» បកស្រាយដោយអ្នកស្រីផ្ទាល់ ។

រឿងល្បីៗដែលអ្នកស្រីបានសម្តែងរួមមាន រឿង «ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា» «ព្រះគោព្រះកែវ» «ទឹករាំផ្ការាំ» «ប្រាសាទនាងខ្មៅ» «សុគន្ធថោង» «ចិត្តម្តាយ ឬ គូកម្មទេបង» «ពូជមួយត្រួយពីរ» និង រឿងល្បីៗជាច្រើនទៀត ក្នុងនោះក៏មានបទចម្រៀងដែលបកស្រាយដោយអ្នកស្រីផ្ទាល់ថែមទៀត ដូចជា បទ «មួលភ្លៅ» «មិនយកទេប្តីចាស់» «គេហើយនិងបង» «ថើបមកចុះ» «ម្ចាស់ចិត្តស្នេហ៍» «ប្រហារដួងចិត្ត» និង បទចម្រៀងជាច្រើនទៀត ៕

Related posts