អីយ៉ា!ស្ងាត់ៗស្រាប់តែ ឆោម និមល កំពុងប្រើជីវិតយ៉ាងឡូយឆាយនៅប្រទេសមួយនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិយច្បាស់ជាបានស្គាល់អ្នកនាង ឆោម និមល ដែលជាតារាចម្រៀងល្បីល្បាញមួយរូបរបស់កម្ពុជាកាលពីអតីតកាល ហើយអ្នកនាងក៏ជាបងប្អូនស្រីបង្កើតជាមួយតារាចម្រៀងជើងចាស់ ឆោម ឆវិន និង លោក ឆោម ប៊ុនយ៉ុង ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីចាកចេញពីវិថីសិល្បៈក្នុងស្រុកយូរឆ្នាំ ដោយបានបន្សាត់ខ្លួនទៅរស់នៅលើទឹកដីប្រាក់ដុល្លារគឺសហរដ្ឋអាមេរិកក្តី ប៉ុន្តែអ្នកនាង ឆោម និមល ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង ឆោម ឆវិន រូបនេះ ហាក់មិនសូវស្ងប់ស្ងាត់ដំណឹងខ្លាំងដូចតារាផ្សេងៗនោះឡើយ ពោលគឺអ្នកនាងតែងតែឡើងចុះ និង មានទំនាក់ទំនងជាមួយអ្នកនៅក្នុងស្រុកខ្មែរជាហូរហែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាកចេញពីប្រទេសកំណើតទៅរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០០ នោះ គេដឹងថា ឆោម និមល ក៏បានទទួលសញ្ជាតិអាមេរិក រស់នៅដោយស្របច្បាស់ផងដែរ តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ តារាចម្រៀងស្រីរូបនេះថែមទាំងបានបង្កើតក្រុមចម្រៀងមួយទៀត ដោយបានដាក់ឈ្មោះថា Dengue Fever ពេលទៅដល់អាមេរិកបាន ២ ឆ្នាំ ពោលគឺក្នុងអំឡុងឆ្នាំ ២០០២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗអ្នកនាង ឆោម និមល តែងតែបានចុះឡើងមកលេងប្រទេសកំណើតផងដែរ ហើយអ្វីដែលគត់សម្គាល់ពេលមកលេងស្រុកខ្មែរម្តងៗនោះ អ្នកនាងក៏បានដឹកនាំក្រុមចម្រៀងឡើងមកសម្ដែងក្នុងប្រទេសកម្ពុជាទៀតផង ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រកុំឱ្យភ្លេចមុខ ៕

Related posts