ម្ដាយ Nadech អរលោតជើងបីជើងបួន ត្រលប់ពីវត្តវិញ ត្រូវឆ្នោតបានរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជាធ្វើបុណ្យបានបុណ្យមែន កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្ដែងប្រុសជួរមុខលោក Nadech បានចេញមកបង្ហោះរូបភាពអបអរសាទរអ្នកម្ដាយរបស់លោកដែលបានត្រូវឆ្នោតរង្វាន់ធំ ៣០ លានបាត ស្មើនឹងជាង ១ លានដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការឱ្យដឹងពីតារាសម្ដែងលោក Nadech បានបង្ហោះថា ទើបតែត្រឡប់មកពីធ្វើបុណ្យនៅឯវត្ត ម្ដាយរបស់លោកក៏ឈាងចូលផ្សារទិញអីវ៉ាន់មួយភ្លែតមិនគិតថានឹងទៅចាក់ឆ្នោតទេ តែពេលដែលគាត់ចូលផ្សារនោះក៏បានដើរកាត់កន្លែងលក់ឆ្នោត ហើយអ្នកលក់ក៏ញញឹមបក់ដៃហៅឱ្យជួយទិញមួយ ព្រោះស្ងាត់ម៉ូយពេក ដូចច្នេះម្ដាយលោកក៏ចិត្តទន់ជួយទិញសាកមួយឈុតទៅ ហើយអ្នកលក់ក៏រៀបចំឱ្យមួយឈុតស្រេចតែម្ដងទាំងអស់មាន ១០ សន្លឹក ។ ហេតុតែសំណាងមើលមិនឃើញម្ដាយរបស់លោកក៏បានត្រូវឆ្នោតនោះចំនួន ៣០ លានបាត ពិតរំភើបណាស់ ។ Nadech បានបន្ថែមទៀតថា ប្រហែលមកពីទេវតាឱ្យហេងមុនថ្ងៃចូលឆ្នាំចិន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញតារាសម្ដែងលោកណាដេតចេញមកបង្ហោះបែបនេះ ក្នុងនោះគេឃើញមានអ្នកគាំទ្រជាច្រើនបាននាំគ្នាខំមិនអបអរសាទរដល់មា្ដយលោកគ្រប់ៗគ្នា ៕

Related posts