កូនខ្មែរភាគតិចណាស់បានស្គាល់!!! គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរ មានឈ្មោះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិតណាស់អង្គួច គឺជាឧបករណ៍តន្ត្រីបូរាណខ្មែរប្រភេទវាយមួយបែប ដែលលក្ខណៈពិសេសរបស់វា គឺប្រើជាមួយខ្លែងឯកពីសម័យបូរាណកាលមក។ គេអាចប្រើវាដាច់ដោយឡែកពីខ្លែងឯកបាន ដោយវាយផ្ទាប់នឹងមាត់។ អង្គួច គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរមួយ ដែលកើតមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរយារណាស់មកហើយនៅតាមជនបទស្រុកស្រែចំការ។ ពេលក្មេងៗឃ្វាលគោក្របី កើតការអផ្សុកក៏នាំយកមែកឫស្សីមកបិតចិតជាឧបករណ៍នេះឡើង ហើយនាំគ្នាគោះលេង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជួបកាលគេគោះលេងម្នាក់ឯង ជួនកាលគេគោះលេងរួមគ្នាពីរ ឬបីនាក់ ជារៀងរហូតតៗគ្នាមក។ពេលខ្លះគេប្រើអង្គួចសម្រាប់សាសងស្នេហា រវាងមនុស្សស្រីនិងប្រុស។ ពីព្រោះតែទំនៀមទម្លាប់ខ្មែរយើងតឹងរឹង មិនឲ្យប្រុសនិងស្រីអាចជួបគ្នា សូម្បីតែជជែក ទើបយុវវ័យជំនាន់នោះ បង្កើតភាសាផ្ទាល់ខ្លួនតាមរយៈអង្គួច។ អង្គួច ក៏ត្រូវបានគេប្រើភ្ជាប់នឹងខ្លែងឯកដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេមិនសូវនិយមយកឧបករណ៍អង្គួច ទៅប្រគំជាមួយឧបករណ៍ដទៃទៀតទេ។ ជួនកាលគេប្រគំរួមតែឧបករណ៍អង្គួចសុទ្ធមានពីរ បី ឬបួន ជួនកាលគេលេងទោលម្នាក់ៗឯង ហើយច្រើនតែលេងបទណាដែលជាបទតូចៗស្រួលៗ ដូចជា បទប្រជាប្រិយខ្មែរ បទមហោរីមួយជាន់ៗ។ល។អង្គួចធ្វើអំពីឫស្សីមានរាងសំប៉ែតទ្រវែង រីឯអង្គួចធ្វើអំពីដែកមានរាងមូលស្រដៀងវង់ព្រះច័ន្ទផង និងរាងដូចស្លឹកឈើផង ប៉ុន្តែអង្គួចទាំងពីរបែបនេះពុំសូវសំបូរទេនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ហើយវាស្ទើរតែបាត់បង់ទាំងរូបរាង និងសម្លេង ហើយមានកូនខ្មែរតិចណាស់ដែលស្គាល់ ឧបករណ៍តន្ត្រីបូរាណមួយនេះ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts