ពិតជាសោកស្តាយ!!តួអង្គ «នាងនោ» រឿងទុំទាវ លាចាកលោកតាំងពី ១០ ឆ្នាំមុន ដោយសារមូលហេតុនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង សោកស្តាយយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាសម្តែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង ចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាព និង សារឲ្យដឹងថា តារាសម្តែង ជុំ ចាន់តី បានលាកចាកលោកហើយតាំងពី ១០ ឆ្នាំមុនមកម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមសារបង្ហោះកាលពីកំឡុងឆ្នាំ ២០២០ កន្លងមក ។ អ្នកនាង ស៊ិន ឧត្តមផល្លា បានឲ្យដឹងថា «សម្រាប់បងប្អូន ដែលចង់ដឹងអំពីដំណឹងតារាសម្ដែងផ្នែកមនោសញ្ចេតនា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំ ចាន់តី នាងពិតជាបានទទួលមរណភាព កាលពីជាង ១០ ឆ្នាំមុន យ៉ាងពិតប្រាកដមែន ដោយដំណឹងនេះ ត្រូវបានផ្ដល់ដោយបងប្អូន ដែលចូលរួមខមមិននៅក្នុងការផុស កាលពីម្សិលមិញនេះ ។

យើងនៅចាំបានថា ជុំ ចាន់តី គឺជាតារាសម្ដែងផ្នែកមនោ​សញ្ចេត​នា បានយ៉ាងស័ក្ដិសម តាំងពីទសវត្សរ៍ ៩០ – ២០០០ នៅក្នុងបទចម្រៀងកាយវិការ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខារ៉ាអូខេ សឹងតែគ្រប់ផលិតកម្ម និង សម្ដែងរឿងជាច្រើន រឿងដែលធ្វើឲ្យមហាជនស្គាល់នាងយ៉ាងច្បាស់ គឺរឿង ទុំទាវ ដោយនាងសម្ដែងជាតួ នាងនោ នៅក្នុងផលិតកម្ម SSB របស់លោក ហ្វៃ សំអាង» ។

លើសពីនោះទៅទៀត អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានបង្ហោះរូបភាពក្នុងការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមបញ្ជាក់ពីប្រភព ដែលបានមកពីតារាចម្រៀង

អឿន ស្រីមុំ ដែលបានរៀបរាប់ថា «នាងស្លាប់យូរហើយ ហើយក៏មិនមែនស្លាប់នៅក្នុងស្រុកយើងដែរ បានគ្មានអ្នកដឹងអ៊ីចឹង នាងបានប្តីនៅប្រទេសកាណាដា នាងទៅរស់នៅទីនោះយូរហើយ ហើយម្យ៉ាងនាងស្លាប់ដោយសារវិលមុខក៏ធ្លាក់ជណ្តើរ កាលខ្ញុំទៅកាណាដាម្ល៉េះ» ៕

Related posts