តើ​ពាក់ខ្សែកថា ត្រូវតំណម អ្វីខ្លះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនឿ៖ តាមការ​ស្រាវជ្រាវ ​នៅក្នុង​ស្ថានីយ​ ប្រវត្តិសាស្ត្រ អង្គរបុរី​បាន​បង្ហាញ​ ឲ្យដឹង​នូវ គំនិត​របស់ ​ខ្មែរ​បុរាណ​ថា ក្រោយ​ការ​ផ្សព្វផ្សាយ និង​ទទួល​យក​ជា​បន្ត​បន្ទាប់ ​នូវ​ឥទ្ធិពល​របស់​ សាសនា​ឥណ្ឌា គេ​អាច​មើល​ឃើញថា​ ព្រះកថាក្នុង​ជំនឿ​ មនោគម សាសនា​ឥណ្ឌានេះ ​ធ្វើឡើង​មិនមែនគ្រាន់​តែ​សម្រាប់​លម្អ​រូប​រាងកាយ ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​មានលក្ខណៈពិសិដ្ឋ ដើម្បី​ទប់ស្កាត់​ការពារខ្លួន​ប្រាណ ​រាល់​អំពើ ឧប​ទ្រព​ចង្រៃ ​ថែម​ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ប្រៀប​ដូចជា ការនិយម​ព្រះ​កថា​នៅក្នុង​សង្គម​ខ្មែរ ​បាន​ចាប់​ផ្តើម ​មាន​ឡើង​តាំងពី ​ជនជាតិ​ខ្មែរ​បាន​ក្លាយជា ​អ្នកកាន់​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ដំបូងក្នុង​អំឡុង នា​ដើមសតវត្សរិ៍​ទី១ មកម្ល៉េះ។ ​តើព្រះ​​កថា​ជា​អ្វី​? កថា​គឺជា ​បន្ទះ​សំណ ប្រាក់​ ស្ពាន់ ឬមាស ដែល​មាន​ ចារយ័ន្តបាលីគាថាបញ្ចុះ ហើយ​ដាស់​ឲ្យ ពូកែស័ក្តិសិទ្ធិ។ កថា​ត្រូវ​ដោត​ ក្រង​ជា​ខ្សែមួយ​ ខ្សែពីរ ឬ​ខ្សែបី​សម្រាប់​ក្រវាត់​ នៅចង្កេះ​ក៏មាន​ ឬសម្រាប់ធ្វើ​ពាក់​ នៅនឹង​កក៏មាន​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯចំពោះ​តំណម​នៃ ​ការ​ពាក់​ខ្សែកថា​នេះ​មនុស្ស​មួយ​បាន​លើកឡើង​ថា ​ហាមមិន​ឲ្យ​អ្នក​ដែល ​ពាក់​ខ្សែកថា​ដើរ ​នៅ​ក្រោម​ស្នួល​ហាលខោអាវ ក្រោម​ផ្ទះ​ជាដើម។ល។ ក៏ប៉ុន្តែចំពោះ ​ត្រណម​មន្តអាគមគឺ ​អាស្រ័យលើគ្រូ ជា​អ្នកកំណត់​។ ករណី​គ្រូ មិន​បាន​ប្រាប់​សិស្ស ​អំពី​ត្រណម​ផ្សេងៗ នោះទេ គឺចាត់​ទុកថា​ សិស្ស​ឬអ្នកពាក់​នោះ គ្មាន​ត្រណម​អ្វី​ ដែល​នឹង​ខុស​គ្រូនោះទេ។ ដូច្នេះ​ប្រសិន បើ​យើង​មិន​ចេញ ​ទៅ​ណាទេ អាចដាក់តម្កល់​ ទុកលើ​ហឹង​ ដុត​ទៀនធូប​បូជា ជា​ប្រក្រតី​រាល់​ថ្ងៃសីល ​ទៅ​បាន​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាទូទៅ សម្រាប់​បុព្វបុរសខ្មែរ​តែង​មាន​ការរៀន ​និង​មាន​ជំនឿ​ខ្លាំង ​លើ​មន្ត​អាគមនេះ​ស្ទើរ តែ​១០០ភាគ​រយ​ ទៅហើយ ជា​ពិសេស​គឺ អង្គព្រះមហាក្សត្រនិង ​មេទ័ព​ធំៗ នាសម័យនោះ​តែម្តង ​ដែល​តែង​តែ ​ប្រកាន់​ភ្ជាប់​និង​គោរពលើ​ជំនឿ ​បែបនេះជាង​គេ​។ ជារួម​មិន​មែន​មាន​តែ ​ព្រះកថា​តែប៉ុណ្ណោះទេ ​​នៅមាន​អាគមជាច្រើន​ប្រភេទ​ទៀត​ដូចជា ​ នាងពួន ចែកាច់​ អាថ័ន កូន​ក្រក ​និង​មាន​អាគមជាច្រើន ​ប្រភេទ​ផ្សេង​ទៀតផងដែរ ដែល​ខ្មែរ​យើង ​តែង​តែមាន ​ជំនឿ​លើ​តាំង​ពី​បុរាណ​កាល ត​រហូតមកទល់​ពេលបច្ចុប្បន្ននេះ​៕

Related posts