ហ៊ឺហារដូចគេថា គង់ ច័ន្ទស្រីមុំ សម្ញែងគ្រឿងអលង្ការថ្ងៃកំណើត ទាំងឈុតៗឯតម្លៃខ្ទង់ម៉ឺនដុល្លារ

កាលពីថ្ងៃខួបកំណើតរបស់ខ្លួន និង កូនស្រីកន្លងទៅ តារាសម្តែង គង់ ច័ន្ទស្រីមុំ បានធ្វើឲ្យមហាជនសរសើរក្នុងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតនារីរបាំប៉ាឡេដល់ទៅ ២ ឈុតឯណោះ ។

ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជនលាន់មាត់កាន់តែច្រើនដែរនោះ ដោយសារតែ គង់ ច័ន្ទស្រីមុំ មិនត្រឹមតែលេចធ្លោតែឈុតសម្លៀកបំពាក់ប៉ុណ្ណោះទេ តែនាងបានបង្ហាញនូវឈុតគ្រឿងអលង្ការដ៏ស្រស់ស្អាតតម្រូវនឹងឈុតរបស់នាងទៀតផង ។

គ្រឿងអលង្ការដែលនាងបានកុម្ម៉ង់ធ្វើនោះ គឺតម្រូវនឹងឈុតរបាំប៉ាឡេរបស់នាងដោយដាក់ឈ្មោះថា «ទឹកកក» មិនត្រឹមតែប៉ុណ្ណោះនាងបានឲ្យន័យឈុតនោះថា «មានតែភាពត្រជាក់​ និង ក្តីសុខ​ តែកុំមកលូកជាមួយទឹកកកណាអាចនឹង​រលាកដោយមិនដឹងខ្លួន» ។

គួរជម្រាបដែរថា តារាសម្តែងដែលទើបតែទទួលបានតំណែងជាពិធីការិនីនៅក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍បាយ័នរូបនេះ ត្រូវបានមិត្តសិល្បៈ និង មហាជនដាក់ងារថាជាតារាហ៊ឺហារ និង យ៉េយ៉េ ក៏ព្រោះតែឈុតសម្លៀកបំពាក់ និង គ្រឿងអលង្ការដែលនាងបានចំណាយនៅក្នុងថ្ងៃកំណើតរបស់ខ្លួន និង កូនស្រី គឺមានតម្លៃខ្ទង់ម៉ឺនដុល្លារឯនោះ ៕

Related posts

Leave a Comment