ពិតជាសំណាងណាស់! បុរសម្នាក់បានទិញផ្ទះចាស់មួយ មានផ្ទុកទ្រព្យសម្បត្តិមានតម្លៃរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាណាដា៖ បុរសម្នាក់មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា ផ្ទះចំណាស់ដែលខ្លួនបានទិញមានផ្ទុកទ្រព្យសម្បត្តិជាច្រើន ដោយសរុបជាទឹកប្រាក់ស្មើនឹង ៤០ដងនៃតម្លៃផ្ទះនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីខែធ្នូ ឆ្នាំ ២០២០កន្លងមក លោក Alex Archbold និងភរិយា ដែលជាម្ចាស់ហាងបុរាណមួយឈ្មោះថា Curiosity Inc ក្នុងប្រទេសកាណាដាបានចំណាយលុយ ១០,០០០ដុល្លារ ក្នុងការទិញផ្ទះរបស់អតីតគ្រូតន្រ្តីព្យាណូមួយរូប។ លោកអះអាងថា លោកមិនដែលបានចូលទៅក្នុងផ្ទះខាងលើទេ បន្ទាប់ពីទិញរួច ដូចនេះលោកមិនដឹងថាខាងក្នុងផ្ទះមានអ្វីខ្លះនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីចំណាយពេលដើរពិនិត្យមើលក្នុងផ្ទះសព្វគ្រប់ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានរកឃើញរបស់មានតម្លៃជាច្រើនដូចជា គ្រឿងអលង្ការមាស សម្លៀកបំពាក់ម៉ូតល្បីៗ លុយ ដុំប្រាក់ទម្ងន់ ២.៨គីឡូក្រាម និងរបស់របរមានតម្លៃជាច្រើនទៀត។ យោងតាម វីដេអូ ដែលលោកបានបង្ហោះក្នុងបណ្ដាញ YouTube លោកបានធ្វើការប៉ាន់ស្មានថា តម្លៃសរុបនៃវត្ថុដែលរកបាននៅក្នុងផ្ទះគឺស្មើនឹង ៤០ ម៉ឺនដុល្លារឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា បច្ចុប្បន្ននេះ លោកបានយកវត្ថុទាំងនោះ ទៅធ្វើការដេញថ្លៃនៅក្នុងគេហទំព័រមួយ ហើយការលក់ដំបូងរបស់លោកគឺទទួលបានជាង ២៥ ម៉ឺនដុល្លារហើយ៕

Related posts