៣ ថ្ងៃមុន ចន ច័ន្ទលក្ខិណា ផុសសារឡើងឡូយថា «សូមបញ្ឈប់ទង្វើភាពជាសត្រូវគ្រួសារខ្លួនយកមកសាបព្រួសលើគ្រួសារពួកខ្ញុំ»

កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ នៅលើគណនីហ្វេសប៊ុកអ្នកនាង ចន ច័ន្ទលក្ខិណា មហាជនបានគត់សម្គាល់ឃើញមានបង្ហោះសារមួយ បង្កប់អត្ថន័យធ្វើឱ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

សារនោះអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ថា «ព្រោះតែមានសន្តិភាពនៃជីវិតលែងលះ ទើបគ្រួសារទាំងសងខាងរបស់ពួកខ្ញុំនៅរាប់អានគ្នាដូចបងប្អូន ។ សូមបញ្ឈប់ទង្វើភាពជាសត្រូវគ្រួសាររបស់ខ្លួនយកមកសាបព្រួសលើគ្រួសារពួកខ្ញុំ យ៉ាងណាក៏កូនខ្ញុំ និង កូនគាត់មានឈាមឪពុកតែមួយ ខ្ញុំឃើញកូនគាត់មានអារម្មណ៍ដូចកូនខ្លួនឯង ចង់ឱ្យពួកគាត់ស្រឡាញ់ យកចិត្តទុកដាក់ មើលថែគ្នា ព្រោះតែឈាមឪពុកវាដិតដាមដល់មនោសញ្ចេតនាដែលមិនអាចកាត់បាន» ។

តាមរយៈសារមួយនេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់ចង់បង្ហាញប្រាប់ឱ្យដឹងពីហេតុផលដែលធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់នាង និង លោក យុត្ថារ៉ា ឆានី ឈានដល់ផ្លូវបំបែក ដែលមិនមែនដូចពាក្យចចាមអារ៉ាមលើកឡើងកន្លងមកនោះទេ ពោលគឺការចែកផ្លូវរបស់នាងគឺក្នុងភាពស្រុសស្រួលគ្នា ហើយមកដល់ពេលនេះអ្នកនាង និង លោក យុត្ថារ៉ា ឆានី ជាអតីតស្វាមី នៅតែរាប់អានគ្នាដូចបងប្អូនគ្មានរឿងរកាំរកូសអ្វីឡើយ ។

ស្របគ្នានេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានព្រលយឃ្លាខ្លីបញ្ជាក់ក្នុងសារដែលអ្នកនាងបានបង្ហោះនោះដែរ ដោយទំនងជាតារាស្រីរូបនេះចង់ផ្ញើដល់អ្នកនិយមរិះគន់ពីជីវិតគ្រួសារនាងថា សូមបញ្ឈប់ទង្វើភាពជាសត្រូវគ្រួសាររបស់ខ្លួន យកមកសាបព្រួសលើគ្រួសារនាង ថែមទៀតផងដែរ ។

គួរឱ្យដឹងដែរថា បន្ទាប់ពីលែងលះគ្នានោះ មកដល់ពេលនេះអ្នកនាង ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី ក៏មានគូស្នេហ៍រៀងខ្លួន និង រស់នៅយ៉ាងមានសេចក្តីសុខ ហើយអ្នកទាំងពីរនៅតែបន្តរាប់អានគ្នាក្នុងភាពជាបងប្អូនដ៏ល្អ ។ ចំណែកឯកូនស្រីរបស់អ្នកទាំងពីរ ពេលនេះក៏កំពុងរស់ក្នុងបន្ទុកអ្នកនាង ចន ច័ន្ទលក្ខិណា យ៉ាងមានសេចក្តីសុខផងដែរ ៕

Related posts

Leave a Comment