អីយ៉ាដំណឹងល្អ ! អស់ជាង ១០០ ដុល្លារទេ អាចទៅរៀនបើកបរឡានធំ នៅមជ្ឈមណ្ឌលដ៏ធំទើបសម្ពោធថ្មីៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើក​បរយានយន្តធុនធ្ងន់ ស្ថិតនៅតាមបណ្តាលផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨-១៩ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នឹងមានការបញ្ចុះតម្លៃចំនួន ៥០% សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន ៥០ នាក់ ចំណែកថ្លៃសិក្សាធម្មតាមានចំនួន ៣៥០ ដុល្លារ ជាតម្លៃសេវាសាធារណៈរបស់រដ្ឋ ហើយការបង្រៀនទ្រឹស្តីមានរយៈពេល៣០ម៉ោង និងបង្រៀនដៃចង្កូត ២០ ម៉ោង ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយាន្តយន្តធន់ធ្ងន់នេះ បានបង្កើតឡើងដោយក្រសួងសហការ ជាមួយក្រុមហ៊ុនកាំត្រង់ស៊ីប (KTS) ចំណាយការសាងសង់ជិត ២លានដុល្លារ ចែកចេញជាពីរផ្នែក គឺអគារដែលមានទទួលសិស្សចុះឈ្មោះ ការិយាល័យរដ្ឋបាល បន្ទប់បណ្ណាល័យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ប្រជុំ បន្ទប់គ្រូបង្រៀន បន្ទប់ផ្នែកទ្រឹស្តី និងជាទីលានបង្រៀន និងប្រឡងប័ណ្ណបើកបរដៃចង្កូត តាមស្តង់ដារអន្តរជាតិ ៕

Related posts