កម្មករសំណង់ប្រទះឃើញគ្រាប់យុទ្ធភណ្ឌធុនធំ១គ្រា ប់ ដែលបន្សល់ទុកក្រោមដី ខណៈដែលពួកគេបានជីកដី ដើម្បីដាក់ទុយយោទឹកនៅក្រោមអគារចំណាស់១ ឋិតក្នុងក្រុមទី២៦ ភូមិកំពង់ក្របី ឃុំស្វាយប៉ោ ក្រុងបាត់ដំបង។
សម ត្ថកិច្ចនៃអធិការក្រុងបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីកម្មករសំណង់ភ្លាមៗនោះ កម្លាំងស មត្ថកិច្ចជំនាញនៃអធិការក្រុងនិងកម្លាំងជំនាញកងរាជអា វុធហត្ថក្រុងបាត់ដំបង បានចុះពិនិត្យនិងយកមករក្សាទុកដើម្បីរង់ចាំប្រគល់ឲ្យអង្គភាពជំនាញយកទៅកម្ទេចចោល។
មន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តបានឲ្យដឹងដែរថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៦និង៣០នាទីកម្លាំងនគរបាលជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុ លនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការណ៍ជាមួយលោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការកងរាជអា វុធហត្ថក្រុងបាត់ដំបង ធ្វើការប្រគល់ឲ្យអង្គភាពស៊ីម៉ាក់រួចរាល់ហើយ។
អង្គភាពជំនាញបានបញ្ជាក់ថា យុទ្ធភណ្ឌ១គ្រាប់ ដែលកម្មករប្រទះឃើញ គឺគ្រាប់UXOប្រភេទគ្រាប់រ៉ុ កកែត ដែលមានទំហំ១២៧mm ដោយគ្រាប់នេះ នៅមានគុណភាពនៅឡើយទើបប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោលតាមបច្ចេកទេសជំនាញនៅពេលក្រោយ៕