អាណិតណាស់! ម្តាយឃ្លាតឆ្ងាយគ្មានថ្ងៃត្រលប់វិញ ជីវភាពក៏លំបាកទៀត ចាន់ឡា ច្រៀងទាំងទឹកភ្នែកពេលកំពុងលក់អាវ ព្រោះតែ… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចប្រិយមិត្តបានជ្រាបមកហើយថាកញ្ញា​ លាង ចាន់ឡា បានជួបការលំបាកជាថ្មីម្តងទៀត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយពីកញ្ញា មិនសូវមានការងារធ្វើនៅក្នុងសិល្បះដូចការពីមុន ហើយក៏ត្រូវបាត់បង់មនុស្សសំខាន់ៗនៅក្នុងជីវិតរបស់កញ្ញា ផងដែរ ជាពិសេសពេលនេះ មុខរបរមួយចំនួនដែលកញ្ញា ព្យាយាមរកស៊ី គឺហាក់ដូចជាមិនកាក់កបឡើយ។ ជាក់ស្តែងនៅរាត្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ កញ្ញា​ លាង ចាន់ឡា បានបង្ហោះសារដ៏កំសត់ថា: “មកយកខ្ញុំទៅផង ខ្ញុំខ្លាចនិងរស់នៅណាស់ ពេលនេះទើបដឹងថាយើងឆាតទៅរកក្តីសង្ឃឹមគ្មានអ្នកណាតបទេ” “អ្នកទៅចោលខ្ញុំអស់ហើយ ខ្ញុំគ្មានសល់ទេ ពេលនេះម៉ែក៏ឈឺទៀត កើតមកអត់ឪហើយ ចង់បាត់អីទៀត?ខ្ញុំបាត់បង់ច្រើនហើយបើគិតៗទៅគ្មានអីឲ្យកក់ក្តៅតិចសោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើគួរទៅតាមដែរឬអត់។លក់ផលិតផល ក៏លក់មិនដាច់ លក់អាវក៏លក់មិនដាច់ លក់អីទៀត? រកអីទៀត? ធ្វើអីទៀត?ទៅឡាយឲ្យគេ១ថ្ងៃគិតម៉ោងគេនិយាយថា ឲ្យប្រាក់ខែហើយនិយាយប្រាប់គេឡើងច្រើនលើសអ្វីដែលជាការពិត😥បងប្អូនដែលជួយខ្ញុំ មានបងធីណា500ដុល្លា លោកពូផែងវណ្ណៈ200ដុល្លា ពេលអ្នកយកចុះផ្សាយថានាងខ្ញុំបានរាប់ពាន់ដុល្លា ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះថាលោកជំទាវទ្រីដាណា ជួយទៀត ហេតុអីរឿងមិនពិតចុះធ្វើអី ដឹងទេថាគេជេខ្ញុំ។ដល់ពេលខ្ញុំបកស្រាយថាខ្ញុំក្មេងមិនល្អ ហេតុអីទៅ?ទេវតាអើយយកខ្ញុំទៅផងទៅបានទេ?ខ្ញុំអរគុណ ដែលបងៗ ប្រាប់ឲ្យខ្ញុំទៅរកបងទ្រីដាណា បងស្រីអូន សម្រស់ធម្មជាតិ បងឧកញ្ញ៉ា ស្រីចាន់ថន ឬបងឧកញ្ញ៉ា ឌួងឆាយ ។ល។ ខ្ញុំមិនសុំទេ ខ្ញុំសុំគាល់លក់ផលិតផល និងសុំគាត់ចង់បាន

ដើមទុករកសុីជារបរផ្ទាល់ខ្លួន មិនលើកដៃសុំគេ ចង់ធ្វើការលក់យកលុយ ដើមយកសងគាត់វិញ។តែហេតុអីជេខ្ញុំខមិន ដៀលខ្ញុំសាហាវៗបែបនេះ។ខ្ញុំទទួលយកមិនខឹងទេ តែខ្ញុំលំបាកម៉ែឈឺមិនមែនខូចចិត្តស្នេហាទេ បងៗយល់ខ្ញុំផងហើយជំងឺគាត់សាហាវទើបខ្ញុំខ្លាចបាត់បង់ដូចអ្នកទាំង2ទំងបីឪរបស់ខ្ញុំ ដែលកើតមកមិនបានឃើញមុខឪនិងគេ។ សូមអត់ទោសនាងខ្ញុំផង”។

ហើយអ្វីដែលគួរឲ្យអាណិតទៀតនោះគឺ កាលពីយប់មិញ ពេលដែល កញ្ញា​ លាង ចាន់ឡា កំពុងតែធ្វើការរកស៊ីចិញ្ចឹមជីវិត ដោយ live លក់ខោអាវ ស្រាប់តែកញ្ញា ស្រក់ទឹកភ្នែកប ពេលច្រៀងបទ ទាំងទងនឹងរឿងម្តាយ ធ្វើឲ្យហ្វេនៗចូលមកខមិនលើកទឹកចិត្តដល់កញ្ញា

Related posts