ថាមែនមែន!! អាចារ្យធំថាចាំមើល តើវាសនាក្រុម Ah Gi លក់ឡេ ដូច ចំប៉ីខ្មៅ កាល ២ ឆ្នាំមុនអត់ទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូក្រុមអ្នកលក់ឡេ Ah Gi ដែលនាំគ្នាថត និង សម្ដែងរឿង «ទុំទាវ២០២១» កំពុងត្រូវបានមហាជននាំគ្នាចែកចាយបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយនឹងសន្ទុះនៃការរិះគន់កាន់តែខ្លាំងឡើង ដោយសារវីដេអូនោះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់រឿងអក្សរសិល្ប៍ និង ព្រះពុទ្ធសាសនា ជាងនេះទៅទៀតគឺបានធ្វើឱ្យខូចខាតបាត់បង់តម្លៃរបស់ស្រ្តីខ្មែរទាំងស្រុង បើទោះបីជាមានការចេញមុខសុំទោសក្ដី ប៉ុន្ដែសន្ទុះនៃការរិះគន់របស់មហាជន នៅតែបន្តឡើងមិនថមថយនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមហាជននៅតែបន្តផ្ទុកប្រតិកម្មចំពោះវីដេអូខុសទំនងដែលយកសាសនាព្រះពុទ្ធមកជាន់ឈ្លីកំប្លែងលេង ខាងក្រសួងវប្បធម៌ក៏បានចេញលិខិតអញ្ជើញ កោះហៅក្រុមដែលសម្ដែងរឿង «ទុំទាវ២០២១» ដើម្បីចូលខ្លួនមកដោះស្រាយនៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩.០០នាទីព្រឹក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងការកោះហៅរបស់ក្រសួងវប្បធម៌ទៅលើក្រុម Ah Gi លក់ឡេ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចង់ដឹងថា តើក្រសួងមានចំណាត់ការបែបនេះ ។ ក្នុងនោះ អាចារ្យធំ ក៏បានបង្ហោះសារដោយសារករណរឿង ចំប៉ីខ្មៅ កាលពីឆ្នាំ ២០១៩ មកប្រៀបធៀបគ្នា ដោយលោករងចាំមើលថា តើវាសនារបស់ក្រុមសម្ដែងរឿង «ទុំទាវ២០២១» ដែលយកព្រះពុទ្ធសាសនាមកជាន់ឈ្លីនេះ អាចទទួលទោសដូច ចំប៉ីខ្មៅ ដែរ ឬយ៉ាងណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចារ្យធំ បានបង្ហោះសារដូចតទៅ ៖ «(ថ្ងៃនេះកាលពី ២ឆ្នាំមុន) ០៥ កុម្ភៈ ២០១៩ បុគ្គល ចំប៉ីខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីប្រមាថជាតិខ្មែរដ៏ឧត្តម ។ តើ… ថ្ងៃទី ០៥ កុម្ភៈ ២០២១ នេះ ក្រុមផលិតរឿង ទុំទាវ ២០២១ បំផ្លាញ បំពុលសង្គម ដែលមានចេតនាប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា (បាវចនាជាតិ) ស្នាដៃអក្សរសិល្ប៍ជាតិ វប្បធម៌ ប្រពៃណីជាតិទាំងនេះ អាចមានវាសនាដូចបុគ្គលចំប៉ីខ្មៅដែរឬទេ? ចាំតាមដាន ឃ្លាំមើល និង ជំរុញការអនុវត្តច្បាប់ឱ្យបានតឹងរឹង និងស្មើភាពគ្នា ក្នុងស្ថានទម្ងន់ទោសប្រហាក់ប្រហែលគ្នានេះ» ៕

Related posts