ប្រ វត្តផ្នូ រស្ដេចដំរី.ស ដ៏អា ថ៌កំ នៅក្បែរប្រាសាទកោះកេរ្តិ៍ មានរឿងព្រេងសាយ ភាយដល់ថៃ និងលាវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រមណីយដ្ឋាន ប្រវត្តិសាស្ត្រ កោះ កេរ ធ្លាប់ ជា អតីត រាជធានី នៃ អាណាចក្រ ខ្មែរ នៅ ដើម សតវត្ស ទី១០ ក្នុង រាជ្យ ព្រះ បាទ ជ័យ វរ្ម័ន ទី ៤ (៩២៨-៩៤១)។ មក ដល់ សព្វថ្ងៃ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ នេះ បន្សល់ នូវ សំណង់ សាសនា ប្រព័ន្ធ ផ្លូវ បុរាណ និង សំណង់ ធារា សាស្ត្រ បុរាណ ជា ច្រើន ក្នុង ទំហំ ដី ប្រហែល ៨១ គីឡូម៉ែត្រ ក្រឡា។សំណង់ សាសនា ដែល ធំ និង គួរ ឲ្យ ចាប់ ចិត្ត ទស្សនា ជាង គេ គឺ ប្រាសាទ ធំ ដែល មាន សណ្ឋាន ដូច សាជី មាន ៧ ថ្នាក់ និង កម្ពស់ ប្រហែល ៣៥ម៉ែត្រ។ នៅ ខាង ក្រោយ ប្រាសាទ ធំ គេ ឃើញ មាន កូន ភ្នំ ដែល សាង សង់ ដោយ ដៃ មនុស្ស ដែល អ្នក ស្រុក ជិត ឆ្ងាយ មាន ជំនឿ ថា ជា ផ្នូរ ស្ដេច ដំរី .ស ក្នុង រឿង ព្រេង នាង ទន់ សា ត្រា ក្នុង រឿង ព្រេង នោះ បាន ដំណាល តៗ គ្នា ថា នាង ទន់ សាត្រា មាន កំណើត កើត ចេញ ពី ការ ផឹក ទឹក នោម ស្ដេច ដំរី. ស ហើយ ស្ដេច ដំរី. ស បាន សាង សង់ ប្រាសាទ ប្រាង្គ ឲ្យ នាង ទន់ សាត្រា រស់ នៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ ស្ដេច ដំរី .ស បាន ស្លា.ប់ នាង ទន់ សាត្រា បាន កប់ ស.ព ឪពុក នៅ ខាង ក្រោយ ប្រាសាទ ប្រាង្គ នោះ (សូម បញ្ជាក់ ថា រឿង ព្រេង នេះ បាន សាយភាយ ទៅ ដល់ ប្រទេស ថៃ និង ឡាវ ដែរ)។ សព្វ ថ្ងៃ នៅ ជាប់ នឹង ជើង ភ្នំ គេ ឃើញ មាន រូប សំណាក ដំរី តូច ធំ ដាក់ នៅ ទីនោះ ដើម្បី គោរព បូជា។ ជា ទម្លាប់ រៀង រាល់ ខែ មាឃ ធំ អ្នក ភូមិ កោះ កេរ តែង តែ ប្រមូល ផ្ដុំ ជុំ គ្នា ធ្វើ ពិធី ឡើង អ្នក តា និង ពិធី លៀង អារក្ស នៅ ក្បែរ ជើង កូន ភ្នំ នោះ ។ ជា រឿយ ៗ គេ សង្កេត ឃើញ មាន អ្នក មក ពី ខេត្ត ផ្សេង ៗ តែងតែ មក បន់ស្រន់ នៅ ផ្នូរ ស្ដេច ដំរី .ស នេះ ដើម្បី សុំ សេចក្ដី សុខ មិន ដែល ដាច់។ អ្នក ខ្លះ រៀប ដង្វាយ តូច អ្នក ខ្លះ រៀប ដង្វាយ ធំ តាម បំណន់ របស់ ពួកគេ។ ដង្វាយ ដែល សំខាន់ ជាង គេ ច្រើន នាំ យក មក ថ្វាយ ស្ដេច ដំរី .ស គឺ ដើម អំពៅ ៕

Related posts