អីយ៉ា! កញ្ញា វុធ ធីតាវីន និយាយពាក្យក្នុងចិត្តជាលើកដំបូង ក្រោយគ្រងដំណែងរងទី ១ បាន ៤ ថ្ងៃ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ស្ថាប័ន Miss Grand Cambodia 2020 បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការផ្ទេរតំណែង និង គ្រងមកុដសាជាថ្មីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០ ដែលបវរកញ្ញាគ្រងមកុដគឺបានទៅលើកញ្ញា លីវ ជីលី ជាអ្នកតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2020 នៅប្រទេសថៃ ជំនួសតំណែងកញ្ញា សេង រដ្ឋា ដែលត្រូវស្ថាប័នដកចេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ជ័យលាភីរងទី ១ ដែលត្រូវជំនួស កញ្ញា លឹម សុធាវី បានផ្ទេរទៅឲ្យ កញ្ញា វុធ ធីដាវីន ជាអតីតជ័យលាភីរងទី ៣ និង ជ័យលាភីរងទី ២ ត្រូវបានផ្ទេរទៅឲ្យកញ្ញា សារុំ ចន្ថា អតីតជ័យលាភីរងទី ៤ ។ រីឯជ័លាភីរងទី ៣ ថ្មីត្រូវបានទៅកញ្ញា មន រ៉ានី និង ជ័យលាភីរងទី ៤ ថ្មីត្រូវបានទៅកញ្ញា ខាត់ ស្រីច័ន្ទ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកមកមើលកញ្ញា វុធ ធីដាវីន ក្រោយពីបានផ្ទេរតំណែងពីជ័យលាភីរងទី ៣ មកជ័យលាភីរងទី ១ បានប៉ុន្មានថ្ងៃ Miss Grand តំណាងខេត្តបាត់ដំបង រូបនេះ ហាក់ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីនាងបានបង្ហោះសារមួយឃ្លាយ៉ាងមានន័យ ។ តាមរយៈសារនោះបវរកញ្ញារូបនេះបានរៀបរាប់ថា ៖ «ជឿជាក់លើអំពើល្អរបស់ខ្លួន ទោះបីជាអ្នកធ្វើល្អជាមួយនឹងមនុស្សដែលមិនមើលឃើញនូវអំពើល្អរបស់អ្នក តែថ្ងៃណាមួយអ្នកនឹងទទួលបានអំពើល្អពីអ្នកដែលអ្នកមិនអាចនឹកស្មានដល់ អំពើល្អមិនចេះសាបសូន្យឡើយបើអ្នកមិនបញ្ឈប់ធ្វើវា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាសារលើកដំបូងបំផុតដែរ កញ្ញា វុធ ធីដាវីន បានបង្ហោះឡើង បន្ទាប់ពីកាន់កាប់តំណែងលំដាប់រងទី ១ ទើបតែបាន ៤ ថ្ងៃ ហើយតាមរយៈសារមួយនេះដែរ ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង មានការចាប់អារម្មណ៍ ព្រោះអត្ថន័យខ្លឹមសារចាក់ដោតខ្លាំង ៕

Related posts