ថ្មីៗនេះ រឿង «ទុំទាវ ២០២១» ដែលសម្ដែងដោយក្រុម Ah Gi លក់ឡេ កំពុងរងព្យុះរិះគន់យ៉ាងចាស់ដៃពីមហាជនកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយសារតែវីដេអូសម្ដែងនោះ បង្កឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃព្រះពុទ្ធសាសនា បើទោះបីជាមានការចេញមុខសុំទោសក្ដី ប៉ុន្ដែសន្ទុះនៃការរិះគន់របស់មហាជន នៅតែបន្តឡើងមិនថមថយនោះឡើយ ។
ងាកមកអ្នកដឹកនាំរឿង លោក កៅ សីហា ឯណោះវិញ ក៏មិននៅស្ងៀម លោកក៏បានបង្ហោះសារបញ្ចេញយោបលើពាក់ព័ន្ធនឹងរឿងកំពុងក្ដៅនេះដែរ ដោយលោកយល់ថា នោះគ្រាន់តែជាយុទ្ធសាស្រ្តទីផ្សារលក់ឡេ ដើម្បីធ្វើឱ្យមហាជនកាន់តែស្គាល់ពួកគេកាន់តែច្បាស់ប៉ុណ្ណោះ ។
នេះជាសារទាំងស្រុងរបស់អ្នកដឹកនាំរឿង កៅ សីហា ៖ «ទុំទាវ2021ស្អីនឹង តាមពិតជាយុទ្ធសាស្ត្រទីផ្សារ លក់ឡេផស់គេរ៉េ! គេធើឲ្យផ្អើល ឲ្យស្គាល់មុខគេកាន់តែសម្បើម ដើម្បីប្រជ្រៀតចូលទីផ្សារ onlineគេឲ្យកាន់តែវឹកវរ ទើបផលិតអារឿងនឹងឡើងមក។ ទាំងដឹងហើយថា ធ្វើចេញមកនឹងមានគេរិះគន់ ហើយស៊ែរជេរ!
តែមានគេរិះគន់ ហើយស៊ែរជេរ ដឹងតែអញហើយវើយ ជោគជ័យហើយ មានគេជេរហើយ! ដឹងតាផ្អើលហ្មង! ព្រោះពួកនាងស្គាល់របត់ចរិតជនជាតិនាង! ប្រពៃណីប្រទេសនាង សាសនារបស់ប្រទេសនាង ថាមិនអាចផលិតអីចឹងចេញមកទេ តែដើម្បីរបររកស៊ី គឺថា ត្រូវតែធ្វើវាឡើងមក។
ឥលូវបានដូចចិត្តហើយ! ចេញ clip សុំទោស គឺចប់!
ហោចណាស់ ផ្អើលម៉ាគិល គេស្គាល់ថា 2នាក់នាងជាអ្នកណា កាន់តែច្បាស់! បន្ថែមពីកិច្ចសម្ភាសលើកមុន ម៉ាខែ10ម៉ឺន$$ ថែមទៀត!
បើនៅប្រទេសថៃ ខ្ញុំជឿថា clip កំប្លែងមួយនេះ គឺមិនជាថ្វីទេ ព្រោះប្រទេសគេបើកទូលាយសិល្បៈស្មើជើងមេឃ គេមិនខ្វល់ថា វាជារឿងអក្សរសិល្ប៍បែបពុទ្ធសាសនា ឬអ្វីឡើយ សំខាន់ការច្នៃប្រឌិត ថែមថយ ឲ្យមានរសនិយម និងសិល្បៈក្នុងការនាំយកអារម្មណ៍អ្នកទស្សនាឲ្យសើចសប្បាយ ហើយមិនជាន់ដានអ្វីដែលទស្សនាធ្លាប់ឃើញពីមុនមក! តែកុំមកលេងបែបនេះនៅស្រុកខ្មែរ ត្រូវថ្មោងចឹងណាអូនៗ!
Clip សុំទោសក្នុងឡាន ផុសហើយនឹង ក៏មិនទាន់ដឹងថា ខាងអន្តរក្រសួង ដូច វប្បធម៌ និងធម្មការ សាសនា មានផែនការយ៉ាងណានៅឡើយ ពិសេសអស់លោក អ្នកស្នេហា សិល្បៈ វប្បធម៌ តាមបណ្ដាញសង្គមនានា តើពួកនឹងបន្តបង្ហាញប្រតិកម្មបែបណានោះ!
Caption មួយនេះ បន្តឲ្យកើនចំនួន និយាយពីទុំទាវ2021 លើ new feed បងប្អូនមួយទៀតហើយ ហើយចំណេញដល់អាជីដុំថោះ និងប្អូននាង ទាំងដែលនាងមិនបានជួលឲ្យសរសេរទៀតផង តែខ្ញុំត្រូវតែសរសេរ» ៕