បណ្ដាំចុងក្រោយរបស់អភិបាលក្រុង Seoul មុនពេលស្លាប់ ត្រូវបានទម្លាយ

លិខិត​បណ្ដាំ​ចុង​ក្រោយ​របស់​អតីត​អភិបាល​ក្រុង Seoul លោក Park Won Soon បាន​ទម្លាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ ក្រោយ​សាកសព​របស់​លោក​ត្រូវ​បាន​រក​ឃើញ ។

Go Han-seok ប្រធាន​លេខាធិការ​របស់​លោក បាន​ធ្វើ​ការ​បង្ហាញ​លិខិត​បណ្ដាំ​ចុង​ក្រោយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទទួល​បាន​ការ​យល់ព្រម​ពី​សំណាក់​ក្រុម​គ្រួសារ​សព ។ សំបុត្រ​មួយ​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​លើ​តុ​ការិយាល័យ​របស់​លោក ។

ក្នុង​សំបុត្រ​សរសេរ​ដោយ​ដៃ​មួយ​សន្លឹក​នោះ​បាន​រៀបរាប់​ថា «ខ្ញុំ​សុំទោស​គ្រប់​គ្នា ។ ខ្ញុំ​អរគុណ​គ្រប់​គ្នា​ដែល​រួម​ដំណើរ​ក្នុង​ជីវិត​មួយ​នេះ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ធ្វើ​ខុស​ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ ដែល​ទទួល​រង​តែ​ការ​លំបាក​ពេល​នៅ​ជាមួយ​ខ្ញុំ ។ សូម​បូជា​រាងកាយ​ខ្ញុំ និង​បាច​ធាតុ​ខ្ញុំ​នៅ​លើ​ផ្នូរ​របស់​ឪពុក​ម្ដាយ​ខ្ញុំ ។ លា​ហើយ​អ្នក​ទាំង​អស់​គ្នា » ។

គួរ​រម្លឹក​ថា លោក Park Won Soon អភិបាល​ក្រុង​សេអ៊ូល ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​កក្កដា​នេះ ក្រោយ​ប្រកាស​បាត់​ខ្លួន​កាល​ពី​ម្សិលមិញ ហើយ​ចំពោះ​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​ស្លាប់​នៅ​មិន​ទាន់​មាន​ការ​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ៕

Related posts

Leave a Comment