រាជធានីភ្នំពេញ ៖ ដូចយើងបានស្គាល់គ្រប់គ្នារួចមកហើយថា លោកជំទាវ ដេត ម៉ាលីណា និងអតីតស្វាមី លោកឧកញ៉ា ដួង ឆាយ បានធ្វើសំណុំលែងលះគ្នារួចរាល់ហើយ ព្រមទាំងបានប្រកាសឲ្យសាធារណៈជនបានដឹងផងដែរ។
ជាមួយគ្នានេះ យើងក៏បានដឹងរួចហើយដែរថា លោកជំទាវជាអ្នកទទួលសិទ្ធិចិញ្ចឹមបីបាច់កូនប្រុសស្រីទាំង ៣នាក់របស់ខ្លួន។ ក្រោយពេលលែងលះ មិនទាន់បានយូរប៉ុន្មាន ស្រាប់តែលេចពាក្យថា លោកជំទាវគិតតែដើរលេងសើចសប្បាយ មិនខ្វល់ពីកូនតូចៗរបស់ខ្លួនឡើយ។
គួរបញ្ជាក់ផងដែរថា លោកជំទាវក៏មិនមានការបញ្ចេញការឆ្លើយតបអ្វីឲ្យខ្លាំងក្លាដែរ ព្រោះជឿជាក់ថា មនុស្សគ្រប់គ្នាប្រាកដជាដឹង ពីទំហំសេចក្តីស្រលាញ់កាត់ថ្លៃមិនបានរបស់ម្តាយទៅកូនៗ ច្បាស់ហើយ។
ពិតណាស់ នៅក្នុងនោះគាត់គ្រាន់តែដាក់ពាក្យមួយឃ្លានេះ ភ្ជាប់ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតរបស់ខ្លួនថា ៖
“ស្អប់ខ្ញុំបាន តែហាមដេីរនិយាយអាក្រក់ពីខ្ញុំឲ្យអ្នកដទៃមកស្អប់ខ្ញុំទៀត ចូរចាំថាអំពេីល្អ និងនាំអ្នកឲ្យជួបតែរឿងល្អៗ និងមនុស្សល្អៗ អំនួតមិនធ្វេីឲ្យតម្លៃអ្នកកាន់តែខ្ពស់ឡេីយ តែវាធ្វេីឲ្យអ្នកកាន់តែអស់តម្លៃនិងត្រូវគេស្អប់៕”
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖