វាសនាមនុស្សពិតជាមើលមិនឃើញមែន ធ្លាប់ជាម្ចាស់ផលិតកម្ម KH លោក គឹមហេង ធ្លាក់ខ្លួនមកលក់ពុទ្រា ក្រោយឃើញលក់ទឹកសុទ្ធលើកមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រដែលធ្លាប់និយមស្តាប់បទចម្រៀងកាលពីប្រមាណ ២០ ឆ្នាំ​ មុន របស់ផលិតកម្ម KH មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលេចឭដំណឹងរបស់ចាងហ្វាងផលិតកម្មខាងលើ គឺលោក តាំង គឹមហេង បានធ្លាក់ខ្លួនលក់ទឹកសុទ្ធ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក លោក តាំង គឹមហេង ក៏ធ្លាប់បានបង្ហើបប្រាប់ថា លោកបានរកការងារធ្វើក្នុងផលិតកម្មមួយ ដែលជាអ្នកប្រឹក្សាយោបល់ ប៉ុន្តែរយៈពេលមិនបានប៉ុន្មានការងារនេះហាក់មិនអំណោយផល លោកក៏បានបោះបង់ចោលវិញទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារឿយៗ ចាងហ្វាងផលិតកម្ម KH រូបនេះ តែងបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់​លោក ហាក់ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម មានការអាណិតដល់រូបលោកយ៉ាងខ្លាំង ក៏ព្រោះតែវាសនារបស់លោកហាក់ខុសគ្នាឆ្ងាយកាលពីពេលមុន ហើយក្នុងនោះមហាជនក៏តែងតែបញ្ចេញមតិលើកទឹកចិត្តយ៉ាងច្រើនដល់លោក តាំង គឹមហេង ទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ថ្មីៗនេះដែរ មហាជនកាន់តែមានអារម្មណ៍ស្រណោះយ៉ាងខ្លាំងបន្ថែមទៀតដល់លោក តាំង គឹមហេង ក្រោយពីលោកបានប្តូរអាជីពទៅលក់ពុទ្រា និង ត្រូវដឹកជូនភ្ញៀវត្រុកៗកាត់ថ្ងៃកាត់យប់ ដើម្បីប្រាក់កម្រៃ ។ លើសពីនោះ សារដែលលោកធ្វើឲ្យមហាជនកាន់តែអាណិតអាសូរនោះគឺ «ហេងអ្ហើយ ម្នាក់ឯងផង ប្រយ័ត្នសុខភាពផងណា អា ហេង» ។

គួររំឮកថា កាលពីប្រមាណជាជាង ២០ ឆ្នាំ មុន លោក តាំង គឹមហេង គឺជាបុគ្គលមួយរូបដែលមានជីវភាពគ្រាន់បើក្នុងសង្គម និង មានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងលើវិស័យសិល្បៈក្នុងនាមជាចាងហ្វាងផលិតកម្ម KH ដែលមានតារាចម្រៀងល្បីៗជាច្រើនកើតពន្លកនៅទីនោះ ដូចជា អ្នកនាង សុខ ស្រីនាង កញ្ញា សុខ ពិសី លោក ឃុំ ប៉ុណ្ណាដែត អ្នកនាង យក់ ឋិតរដ្ឋា និង លោក ហ្សូណូ ជាដើម ។

ក្រោយមកផលិតកម្មនេះបានបិទ ហើយលោក តាំង គឹមហេង ក៏បានមុខឈឹងដូចគ្នាលើវិថីសិល្បៈ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុននេះក៏លេចឭព័ត៌មានថាលោកបានទៅធ្វើចម្ការ ហើយក៏ចែកផ្លូវគ្នាជាមួយភរិយា ។ បន្ទាប់មកលោកក៏ត្រូវធ្លាក់ខ្លួនរកស៊ីចិញ្ចឹមជីវិតតែម្នាក់ឯងរហូតមកដល់បច្ចុប្បន្ននេះ ៕

Related posts