កុំចេះតែហ៊ាន! អាចារ្យធំ ថាអូសក្រុម Ah Gi លក់ឡេចូលគុកតែម្ដង ប្រសើរជាងត្រឹមតែព្រមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូក្រុមអ្នកលក់ឡេ Ah Gi ដែលនាំគ្នាថត និង សម្ដែងរឿង «ទុំទាវ» កំពុងត្រូវបានមហាជននាំគ្នាចែកចាយបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រមជាមួយនឹងសន្ទុះនៃការរិះគន់កាន់តែខ្លាំងឡើង ដោយសារវីដេអូនោះ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់រឿងអក្សរសិល្ប៍ និង ព្រះពុទ្ធសាសនា ជាងនេះទៅទៀតគឺបានធ្វើឱ្យខូចខាតបាត់បង់តម្លៃរបស់ស្រ្តីខ្មែរទាំងស្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈរឿងនេះកំពុងតែក្ដៅគគុក ក្នុងនោះគេឃើញ អាចារ្យធំ ក៏បានបង្ហោះសារបញ្ចេញយោបល់ធ្ងន់ៗទៅលើក្រុមអ្នកលក់ឡេខាងលើ ថាគួរតែអូសក្រុមនោះចូលគុកតែម្ដង ជាជាងត្រឹមតែព្រមានដូចសព្វដង ក្រោយនាំផលិតវីដេអូជាន់ឈ្លីព្រះពុទ្ធសាសនាបែបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបង្ហោះរបស់ អាចារ្យធំ បានរៀបរាប់ថា «មិននិយាយច្រើន! គឺអូសក្បាលហ្វូងអាថោក មីថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង ។ មើលឃើញទោសធំៗ៣ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១/ទោសប្រមាថ អក្សរសិល្ប៍ជាតិ (បំផ្លាញច្បាប់ដើម រឿង ទុំទាវ)។

២/ទោសជាន់ឈ្លីតម្លៃ ប្រពៃណី វប្បធម៌ជាតិ។

៣/ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។
#ដើម្បីប្រយោជន៍ខ្លួនបំផ្លាញតម្លៃជាតិ» ៕

Related posts