កើតទុក្ខមិនសុខចិត្ត មហាជនខ្មែរ ថ្កោលទោសចំពោះក្រុមសម្ដែង «ទុំទាវ ២០២១» ជាន់ឈ្លីសាសនា អក្សរសាស្រ្តជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈកំពុងផ្ទុះប្រតិកម្មជាខ្លាំងចំពោះមនុស្សក្រុមដើមកំណើតជាឈាមជ័រខ្មែរ ប៉ុន្តែបានធ្វើការបំផ្លាញវប្បធម៌ សាសនា អក្សរសិល្បិ៍ យ៉ាងធ្ងន់ធ្ងរ ដោយពួកគេបាន យកឈុតមូយ នៅក្នុងរឿងអក្សរសិល្ប៍ខ្មែរ «ទុំទាវ» យកមកសម្ដែង ដោយប្រាសចាកពីខ្លឹមសារដើមទាំងស្រុង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវីដេអូនោះត្រូវបានមហាជនដឹងថា មាននារីម្នាក់ឈ្មោះហៅក្រៅ Ah Gi Leader ដែលជាអ្នកលក់ឡេតាមអនឡាញមួយរូប ចូលរួមសម្ដែងផងដែរនោះ បានបញ្ចេញឈុតឆាក បង្ហាញកាយវិការស្រើ​ប​ស្រាល រាំងកន្ត្រាក់កន្ត្រើក នៅមុខព្រះសង្ឃ ២ អង្គ ។ ក្នុងនោះព្រះសង្ឃក្នុងរឿងទៀតសោត បែរជាបែរប្រើកាយវិកាច្រឡេមច្រឡើម ដោយយកស្បង់ជីវរពិតប្រាកដ មកគ្រប់ដណ្ដប់ ហើយសម្ដែងជាតួនេនទុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីវីដេអូឃ្លីបនោះ ត្រូវបានបង្ហោះជាសាធារណៈធ្វើឱ្យមហាជនខ្មែរ ជាពុទ្ធសាសនិកជន ផ្ទុះកំ​ហឹង​ជាខ្លាំង ដោយប្រជាជនខ្មែរ បានលើកឡើងថា នេះជាការជាន់ឈ្លីសាសនាព្រះពុទ្ធ ជាសានារបស់រដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត ។ ក្រៅពីនេះអ្នកអភិរក្ស សិក្សាផ្នែកអក្សរសិល្បិ៍បានកើតក្ដីទោមនស្សជាពន់ពេក ចំពោះការប្រមាថ មើលងាយ ដល់តម្លៃអក្សរសាស្ត្រជាតិខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងមានមហាជនខ្មែរ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង និងសូមឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្នើឱ្យស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការឱ្យសមនឹងទោសកំហុសដែលពួកគេបានប្រព្រឹត្តិផង ។

យ៉ាងណាមិញវីដេអូមួយនោះ ត្រូវបានក្រុមអ្នកផលិតនោះបានធ្វើការលុបចេញវិញផងដែរ ប៉ុន្តែត្រូវបានគេចែកចាយព្រោងព្រាតរួចទៅហើយ ៕

Related posts