បទថ្មីនេះទៀតហើយ! ពិតជាអេមខ្លាំងណាស់! ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប៉ះគ្នាម៉ាបទទៀតហើយ “ឡានទំនើប” ពីរោះប្លែក អមដោយទេសភាពស្អាតទៀត ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ពិសេសសម្លេងរបស់ កំពូលតារាចម្រៀងរូបនេះ នៅតែរក្សាទឺកដម លន្លង់លន្លោចដដែល កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោមបទជាច្រើននោះ មាន ៥បទហើយ ដែលលោក ព្រាប សុវត្ថិ បានប៉ះជាមួយ តន់ ចន្ទសីម៉ា។ មួយវិញទៀត បើតាមការយល់ឃើញ ពីសំណាក់មហាជន បានលើកឡើងថា អ្នកទំាងពីរ ពិតជាដៃគូដ៏ ស័ក្តិសម បំផុត ពិសេស មានសម្លេងធ្ងន់ គ្រលួច ដូចគ្នា។ ៥បទនោះមានដូចជា “កាត់ឆុង”, “ប្រហុក”, “រកស៊ីជាមួយយក្ស”, “អរគុណកាមេរ៉ា” និង “មាន់កម្សត់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ ព្រឹកមិញនេះទៀត នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងផលិតកម្ម បានបញ្ចេញចម្រៀងមួយបទទៀតហើយ សម្រាប់តារាចម្រៀងទំាងពីរ ក្រោមចំណើងជើងថា “ឡានទំនើប” ដើម្បីទុករាំកម្សាន្ត លេងសប្បាយ ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងជិតមកដល់នាពេលខាងមុខនេះ។ បទនេះជាការ និពន្ធMelody និងទំនុកច្រៀង ដោយ ឡេង​ ណាវ៉ាត្រា ព្រមទំាង និពន្ធបទភ្លេង ដោយ Tempo Tris។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់ចប់ភ្លាម ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ ជាច្រើន លាន់មាត់ បែបនេះ ថា ៖ wow អាយដលតាំងចេញបទប្លែកទៀតហើយ ពីរោះណាស់, ប្លែកកប់ៗទៀតហើយ អាយដល ជាមួយទេសភាពស្អាតប្លែក ណាស់, ឆ្នាំនេះសំបូរសប្បាយណាស់, គ្រាន់តែឮភ្លេង Tempo Tris ចង់តែរាំហ្មង, wow អាយដល ព្រាប សុវត្ថិ តន់ ច័ន្ទសីម៉ា ចេញបទចូលឆ្នាំមួយបទទៀតហើយ កាត់ព្រឹកហ្មង ពីរោះណាស់ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាបទនេះទំាងអស់គ្នា ៖

Related posts