អីយ៉ា! ថ្ងៃនេះកូនស្រីលោកគ្រូ អេ ភូថង ភ្ជាប់ពាក្យហើយ

ភ្នំពេញ៖ កីឡាការិនី អេ យ៉ានុត ដែលជាកូនស្រីរបស់អធិរាជគុនខ្មែរ លោក អេ ភូថង បានភ្ជាប់ពាក្យហើយនាព្រឹកមិញនេះ នៅគេហដ្ឋានរបស់លោកគ្រូ។

កីឡាការិនី អេ យ៉ានុត

កូនប្រុសដែលត្រូវជាអនាគតស្វាមីរបស់កីឡាការិនី អេ យ៉ានុត មានឈ្មោះ លៀប​ ប៉ហេង បើតាមដំណឹងឮថាគាត់បម្រើការក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរកាលពីព្រឹកមិញ គេឃើញមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ទាំងសាច់ញាតិបងប្អូន កីឡាករគុនខ្មែរ រួមទាំងភ្ញៀវកិត្តិយសផ្សេងទៀត។

ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ

យ៉ាងណាក៏ដោយ យើងមិនទាន់មានដំណឹងកូនលោកគ្រូ អេ ភូថង ចូលរោងការថ្ងៃណានោះដែរ ហើយក៏សូមជូនពរ អេ យ៉ានុត និងកូនប្រុសមានសុភមង្គលជាមួយគ្នារៀងរហូតទៅ៕

ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ

ពិធីភ្ជាប់ពាក្យកាលពីព្រឹកមិញ

Related posts

Leave a Comment