គាំទ្រ! អង្គការមួយនៅកម្ពុជា​ កំពុងជួយសត្វនៅតាមវត្តអារាម ដែលមានការស្រេកឃ្លាន កង្វះអាហារ

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Animal Rescue Cambodia បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “សត្វនៅតាមវត្តកំពុងតែមានការស្រេកឃ្លានកង្វះអាហារត្រូវការជំនួយជាបន្ទាន់!

យើងបានចាប់ផ្តើមកម្មវិធីផ្តល់ចំណីអាហារសំរាប់រដូវកាល កូវីត – ១៩ របស់យើងជាលើកទី ២ ,ដើម្បីជួយសត្វនៅតាមវត្តចំនួន ១៨វត្ត នៅភ្នំពេញនិងកោះដាច់។ សត្វ ៨០០-១០០០ ក្បាលមិនចាំបាច់ត្រូវអត់អាហារក្នុងរយៈពេល ១ ខែទៀតទេ!

វត្តអារាមដែលជាដៃគូរបស់យើងជាច្រើនកំពុងតែប្រឹងប្រែងតស៊ូណាស់សព្វថ្ងៃនេះ។ ទោះបីជាវិបត្តិនៃជំងឺ កូវីត​ ១៩បានថយចុះនៅក្នុងប្រទេសកម្ពុជាក៏ដោយក៏អ្នករស់នៅតាមវត្តមានការលំបាកក្នុងការប្រមូលចំណីអាហារសម្រាប់សត្វ។ សព្វថ្ងៃនេះពួកគេមានអ្នកយកចង្ហាន់ចំណីអាហារតិចតួចណាស់ពីអ្នកដែលមកទស្សនាលេងនៅទីនោះហេតុដូច្នេះហើយបានជាពួកគេមិនអាចមានចំណីអាហារគ្រប់គ្រាន់សំរាប់សត្វចិញ្ចឹមនៅក្នុងវត្តឡើយ។

ពួកយើងពិតជាមានភាពរីករាយណាស់ក្នុងការជួយដល់សត្វជាច្រើនដែលត្រូវការជំនួយ, រួមគ្នាជាមួយដៃគូជាអន្តរជាតិរបស់យើង FOUR PAWS។

សូមមេត្តាគាំទ្ររាល់កិច្ចប្រឹងប្រែងរបស់យើងដើម្បីជួយដល់សត្វដែលកំពុងតែស្រេកឃ្លានទាំងនេះ។ សូមធ្វើការបរិច្ចាគនៅទីនេះ៖

www.ar-cambodia.com/donation

ABA: 000462246

ប្រសិនបើអ្នកអាច,សូមរៀបចំគំរោងការបរិច្ចាគប្រចាំខែ។ ការចូលរួមមួយនេះនឹងជួយឱ្យយើងអាចរៀបចំផែនការទុកជាមុន! “។

Related posts

Leave a Comment