រំភើបចិត្តជំនួស! នៅទីបំផុត អ្នកស្រី ទ្រី ដាណា បានបំពេញបំណងជូន ប្អូនប្រុស ពិការដៃជើង នេះ ហើយ ដោយប្រគល់ថវិកា ទុកទិញ ម៉ាស៊ីនបូមទឹក ធ្វើចម្ការ សម្ភារ ត្រៀមសម្រាល និងស្បៀង នូវទឹកប្រាក់ រហូតដល់ទៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីស្នាមញញឹមពីក្រុមគ្រួសារមួយ ដែលលោកស្រីបានជួយ ដោយទិញម៉ាស៊ីបូមទឹក និងសម្ភារក្មេង ។ ក្នុងនោះ លោកស្រី បានបញ្ជាក់បន្ថែមថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បំពេញបំណងគាត់ ទិញម៉ាស៊ីនបូមទឹក ឱ្យគាត់ធ្វើចម្ការ និងសម្ភារក្មេង ត្រៀមសម្រាល។ ឃើញអ្នកតស៊ូ មិនដើរសុំគេ ខ្ញុំពិតជាសរសើរណាស់ ហើយក៏អាណិតដែរ ប្អូនប្រុសនេះ ពិការដៃជើង ពេលទៅធ្វើកម្មករជួបគ្រោះថ្នាក់នៅថៃ។ ដៃជើងមិនគ្រប់ដូចគេមែន តែគាត់ខំប្រឹង អាចចិញ្ចឹមកូន៣នាក់ និងកំពុងពពោះម្នាក់ទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើលស្នាមញញឹមគ្រួសារគាត់ សប្បាយចិត្តជំនួស។ គាត់ថា ចង់បានម៉ាស៊ីនបូមទឹក ទុកធ្វើចម្ការខ្លួនឯង ឥឡូវបំពេញបំណងគាត់ ផ្ញើថវិកា1000$ ដើម្បីទិញម៉ាស៊ីន សម្ភារប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈត្រៀមសម្រាលកូន។ ចំណែកកូនៗ ទិញសម្ភារសិក្សាជូន ដើម្បីបានចូលសាលា គាត់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងស៊ីឈ្នួរចៀរជ័រកៅស៊ូឱ្យគេ។”៕

Related posts