ស្ងាត់ៗបាត់មុខពីសិល្បៈជាង ១០ ឆ្នាំ សឿ សុធារ៉ា និង សុវណ្ណ មករា វិលមកត្រៀមចាប់ដៃគ្នាជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់អ្នកនាង សឿ សុធារ៉ា ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយតាមរយះសាច់រឿង ព្រះគោព្រះកែវ ដោយឡែកពិតជាមិនខកបំណងទេ ការហក់ចូលក្នុងសិល្បៈឡើងវិញ សឿ សុធារ៉ា នៅតែមានហាងឆេង ដោយបានថតរឿងនៅក្នុងផលិតកម្មហង្សមាសមិនទាន់ចប់ស្រួលបួលផង ពេលនេះនាងមានគម្រោងថតរឿងថ្មីមួយបន្ថែមទៀត ដែលគ្រោងនឹងដំណើរការថតនៅក្នុងពេលឆាប់ៗនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់មានការបញ្ជាក់ពីចំណងជើងរឿងអ្វីឡើយ ដោយគ្រាន់តែមានការបង្ហើបថា លើកនេះ សឿ សុធារ៉ា នឹងរួមសម្តែងជាមួយលោក សុវណ្ណ មករា ដែលខកខានសម្តែងរួមគ្នាជាង ១០ ឆ្នាំមកហើយ និង ធ្លាប់បានសម្តែងជាតួឯករួមគ្នានៅក្នុងរឿង «ព្រះគោ ព្រះកែវ» ដែលទទួលបានការគាំទ្រខ្លាំងកាលពីកន្លងមក ។ ដោយសារតែពួកគេមានវ័យជ្រេបន្តិច ដូចនេះបើទោះមិនអាចគ្រងតំណែងជាតួធំ តែក៏ជាតួសំខាន់ម្នាក់ដែរនៅក្នុងសាច់រឿង ហើយជាមួយនឹងការប៉ះគ្នាជាថ្មីរបស់ សឿ សុធារ៉ា និង លោក សុវណ្ណ មករា ក៏ទទួលបានការអារម្មណ៍ពីសំណាក់អ្នកគាំទ្រដែរ ព្រោះកន្លងមកអ្នកទាំងពីរសុទ្ធតែជា Super Stars ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលកត់សម្គាល់ ត្រលប់ជាថ្មី សឿ សុធារ៉ា នៅតែមានទីផ្សារទូលាយ ដោយក្រៅពីសម្តែងរឿងនាងបានចូលរួមនៅក្នុងកម្មវិធីមួយចំនួននៅក្នុងស្ថានីយទូរទស្សន៍នានា ដែលនាងរំពឹងថានឹងអាចត្រួសត្រាយប្រជាប្រិយភាពឡើងវិញ ក្រោយរឿងភាគដំបូងដែលមានចំណងជើងថា «ឫស្សា» នៅទូរទស្សន៍ហង្សមាសចាក់បញ្ចាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការងារសិល្បៈកំពុងតែមមាញឹក តែ សឿ សុធារ៉ា ហាក់បង្ហាញអារម្មណ៍ស្រពាប់ស្រពោន ដោយជារឿយៗនាងតែងបង្ហាញសារប្លែកៗមិនសមប្រកបជាមួយជីវិតស្នេហា ធ្វើឱ្យគេសង្ស័យពីទំនាក់ទំនងប្តីប្រពន្ធរបស់នាង ស្របពេលចុងក្រោយនេះនាងបញ្ជាក់ថាសុំមិននិយាយ ឬ បកស្រាយពីរឿងឯកជនឡើយ ៕

Related posts