នោះ! បែកធ្លា យ វីដេអូ អភិបាលរងខណ្ឌ៧មករា លោក ហៀក ចាន់លាង និងស្រីស្នេហ៍ក្នុងបន្ទប់ ខុនដូ នាខេត្តសៀមរាប (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មានរបស់ CPC បានឲ្យដឹងបែបនេះថា: បែកធ្លា យ វីដេអូលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា នៅជាមួយស្រីកំណាន់ ក្នុងបន្ទប់ ខុនដូ ក្រោយតុលាការខេត្តសៀមរាប ផ្តន្ទាទោស៦ខែ តែទោសនេះ ត្រូវព្យួរ ពាក់ព័ន្ធបទល្មើស «ផិត» តាមបណ្តឹងរបស់ប្រពន្ធដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមប្រភពវីដេអូ ពីលោកស្រី ជា ករុណា ប្រពន្ធដើម លោក ហៀក ចាន់លាង បង្ហោះជាសាធារណៈតាម Facebook នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីកំណាន់លោក ហៀក ចាន់លាង ត្រូវបានសមត្ថកិច្ច អះអាងថា មានឈ្មោះ ហេង បូឡែន អាយុ២៥ឆ្នាំ ។ នារីឈ្មោះ ហេង បូឡែន គឺ ជាមេការក្នុងហាងឈ្មោះ ចំប៉ាមាស នៅម្តុំក្បាលកោះ ខណ្ឌច្បារអំពៅ ដែលមានលោក ហៀក ចាន់លាង គឺ ជាថៅកែផ្ទាល់តែម្តង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅ , កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះដល់បន្ទប់ ខុនដូ មួយកន្លែងង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ខណៈពេលនោះ កម្លាំងជំនាញបានឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង លោក ហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា ។

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង២នាក់ នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិតក្បត់ ។ ក្រោយមក ដោយមានការឯកភាពលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួន លោក ហៀក ចាន់លាង កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ ចំណែកឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះ វិញ។

សមត្ថកិច្ច អះអាងថា ការឈានដល់ការបង្ក្រាបនេះ ដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជា ករុណា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធស្របច្បាប់របស់លោក ហៀក ចាន់លាង៕

Related posts