ក្រុមហ៊ុនTADA Delivery បាននាំយកកម្មវិធីសប្បុរសធម៌ជួយដល់អង្គការកុមារកើតជម្ងឺអូទីសឹម…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុមារ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពន្លក​ជីវិត​ដ៏តូចមួយពោរពេញ​ដោយ​ភាពបរិសុទ្ធ​ផូផង់ ឬ​ប្រៀបដូច​ជា​ក្រណាត់​សដែល​ប្រាសចាក​នូវភាព​សៅហ្មង​ទាំងពួង។ ពួកគេ​ត្រូវ​បា​នចាត់​ទុក​ជា​ទំពាំង​ស្នង​ឬស្សីដែល​ជា​អនាគត​អ្នក​កសាង​ប្រទេសជា​តិ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​កុមារ​ទាំងនោះ​ក៏​មាន​កុមារ​មួយ​ចំនួន​ត្រូ​វ​បា​នបាត់​បង់​​ឱកាស​ក្នុង​ការ​ប្រាស្រ័យទាក់​ទង​ជា​មួយ​មនុស្ស​ជុំ​វិញខ្លួន ប្រៀបដូច​ជា​ពួក​គេ​ត្រូវ​បាន​បោះបង់ចោល​អោយ​នៅ​វង្វេងតែលតោល​ក្នុង​ពិភព​លោក​ដ៏ខ្មៅ​ងងឹត​ឥតរស្មី នោះ​គឺ​កុមារ​អូទីស្សឹម។នៅកម្ពុជាវិញ មកទល់និងពេលនេះ តាមរយៈនៃការធ្វើសិក្ខាសាលាថ្នាក់ជាតិមួយកាលពីឆ្នាំ២០១៩នេះ បានរកឃើញថា មានកុមារអូទីស្សឹមចំនួន១១៥៨នាក់នៅខេត្ត៦ មានដូចជា ភ្នំពេញ កណ្តាល បាត់តំបង ពោធ៍សាត់ សៀមរាប កំពង់ឆ្នាំង ចំនួននេះស្រាវជ្រាវតែជាង២០ស្រុកប៉ុណ្ណោះទេ ដូចនេះ តាមការសន្និដ្ឋាន កម្ពុជាអាចនឹងមានកុមារ និងយុវជនដែលមានអូទីស្សឹមរហូតដល់ជាង២០ពាន់នាក់ ហើយចំនួននេះអាចនិងមានការកើនឡើងប្រសិនបើយើងទាំងអស់គ្នាមិនបានយកចិត្តដាក់បន្ថែមលើការផ្សព្វផ្សាយព័ត៌មានបន្ថែមពីសុខភាពស្រ្តី មាតានិងទារកនោះទេ ព្រោះថា ការថែទាំទារក ម្តាយគឺមានភារកិច្ច និងតួនាទីសំខាន់បំផុត​ពិសេស​ពី​សំណាក់​គ្រូ​ជំនាញ ដើម្បី​ជួយ​ពួក​គាត់​ក្នុង​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​រស់​នៅ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកកុមារអូទីស្សឹម ត្រូវបានគេចាត់ទុកថាជាមនុស្សឆ្កួត ឬជាជនពិការ ឬជាជនដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជុំវិញខ្លួន តាមរយៈកាយវិការច្រងេងច្រង៉ាងរបស់ពួកគាត់ ហើយពួកគាត់ក៏បានបាត់បង់សិទ្ធិរបស់ពួកគាត់ ដែលពួកគាត់គប្បីទទួលបានដូចកុមារទូទៅដែរ ដូចជាពួកគាត់មិនបានទទួលការអប់រំ មិនបានចូលរួមលេងកីឡា ត្រូវទទួលរងការរើសអើង មាក់ងាយ កង្វះការយកចិត្តទុកដាក់ខាងផ្លូវចិត្តក៏ដូចជាការរក្សាអនាម័យ កង្វះខាតការទទួលបានសេវាសុខាភិបាល និងការបាត់បង់ឱកាសក្នុងការចូលរួមក្នុងសកម្មភាពក្នុងសង្គមបើធៀបនឹងកុមារទូទៅ។ ទន្ទឹមនឹងនោះ កុមារអូទីសឹ្សមមួយចំនួនអាចនឹងត្រូវបានបំបរបង់ចោល ឬត្រូវបានសមាជិកគ្រួសារឃាំងដូចជាសត្វធាតុ ដោយសារកាយវិការច្រងេងច្រង៉ាងរបស់ពួកគាត់ធ្វើអោយអ្នកនៅជុំវិញខ្លួនមានការយល់ច្រលំថា វាជាការសំដែងពីភាពសាហាវយង់ឃ្នង ដែលផ្ទុយទៅវិញ មតិទាំងនេះសុទ្ធតែមិនត្រឹមត្រូវ។ កុមារអូទីស្សឹមមានកាយវិការច្រងេងច្រង៉ាង នោះដោយសារតែពួកគាត់មិនបានដឹងពីវិធីក្នុងការសំដែងចេញពីអារម្មណ៍របស់ពួកគាត់ទៅកាន់អ្នកជុំវិញ ខ្លួនដូចជា គាត់បោកប្រាស់សំភារៈនៅជុំវិញខ្លួន នោះដោយសារតែគាត់ចង់ប្រាប់ថាគាត់មិនសប្បាយចិត្ត គាត់ធ្វើបាបរាងកាយខ្លួនឯងក៏ដោយសារគាត់ចង់ប្រាប់ទៅអ្នកជុំវិញគាត់ ថាគាត់មានអារម្មណ៍ធុញថប់ឬមិនសប្បាយចិត្តជាដើម។ល។ ប៉ុន្តែក្រោយពេលទទួលការបណ្តុះបណ្តាលជាពិសេស កុមារអូទីស្សឹមក៏ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបទរាបសារជាងមុនដោយពួកគាត់យល់ដឹងពីវិធីសំដែងចេញនូវអារម្មណ៍របស់ពួកគាត់ទៅអ្នកជុំវិញខ្លួនបានដឹង តាមរយៈសកម្មភាពដែលសមស្រប ដូចជាគាត់អាចប្រាប់ថាពួកគាត់ស្រលាញ់ តាមរយៈការទៅថើបថ្ពាល់ ឬ ពួកគាត់អាចជួយការងារផ្ទះស្រាលៗមួយចំនួន ដូចជាបោសដី ហុចរបស់ស្រាលៗមួយចំនួន។ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារ​កុមារ​អូទីស្សឹម​ទាម​ទារ​ការ​បណ្តុះបណ្តាល​ពិសេស​ទាំង​លើ​បំនិន​ជីវិត​និង​ចំណេះដឹង​។ ហេតុនេះ​ទាម​ទារ​អោយ​មាន​ការ​យក​ចិត្តទុក​ដាក់​និង​មើល​ថែ​ខ្ពស់​ពី​សំណាក់​ក្រុម​គ្រួសារ​និង​សហគមន៍ ដូចជា៖

● ការ​ចំណាយ​ថវិកាក្នុង​ការ​ថែទាំ

● ការ​ខាតបង់ពេល​វេលាប្រកបរបរ​ចិញ្ចឹមជីវិត

● ការ​ចំណាយ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​កុមារ​អូទីស្សឹម​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ឬ​ពីផ្ទះ​ទៅ​សាលារៀន និង​ពី​សាលារៀន​មក​ផ្ទះ

● កង្វះខាត​គ្រូ​ជំនាញ​ដើម្បី​បណ្តុះបណ្តាល​កុមារ​អូទីស្សឹម

● កង្វះខាត​ប្រាក់​ឧបត្ថម្ភ​ជីវភាព​ដល់​គ្រូ​ជំនាញ

● កង្វះខាត​សំភារៈ​សិក្សា​ដែល​ជា​ជំនួយ​ដល់​ការ​បណ្តុះបណ្តាល

● កង្វះខាត​អគារ​សិក្សា​ដែល​អំណោយ​ផល​ពិសេស​ដល់​ការ​អប់រំ​របស់​កុមារ​អូទីស្សឹម

ដែល​ទាំង​នេះ​សុទ្ធ​តែ​ជា​ឧបសគ្គ​ដល់​សកម្ម​ភាព​របស់​សាលាក្នុង​ការ​ជួយ​ស្រោចស្រង់​អនាគត​កុមារ​អូទីស្សឹម​របស់​យើង ក្នុង​ការ​ធ្វើ​អោយ​ពួក​គាត់​មាន​បំនិន​ជីវិត​គ្រប់​គ្រាន់​ដែល​អាច​អោយ​ពួក​គាត់​មាន​លទ្ធភាព​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ការ​ជួយ​ខ្លួន​ឯង និង​ចូល​រួម​ក្នុង​សកម្មភាព​នានា​ក្នុង​សង្គម​ដូច​កុមារ​ទូទៅ​ក៏​ដូចជា​យុវជន​យុវនារី​ជំនាន់​ថ្មី​ទូទៅ​ផងដែរ​។

ដោយ​បាន​ឃើញ​ពី​ការ​លំបាក​ទាំងនេះ ទើប​ក្រុមហ៊ុន​TADA Delivery បាន​ព្យាយាមខ្នះខ្នែង​ស្វែងរក​ការ​ឧបត្ថម្ភនានា ដូចជា​ សំភារៈសិក្សា សៀវភៅ​ ប៊ិក ខ្មៅដៃ សៀវភៅផាត់ពណ៌ សៀវភៅតុក្កតា ប្រដាប់ក្មេងលេងផ្សេងៗ និង​ថវិកា ដើម្បី​ជួយសម្រួល​ការ​លំបាករបស់​ពួកគាត់ ក៏ដូចជា​ជួយ​សម្រាលបន្ទុក​របស់​អង្គការ ក្រុម​គ្រួសាររបស់​កុមារអូទីស្សឹម ក៏ដូចជា​ការ​រួមគា្ន​ដើម្បីជួយ​សម្រាល​បន្ទុក​របស់សង្គម ដើម្បី​ដុសខាត់​ពន្លក​​អនាគតរបស់​ប្រទេសជាតិទាំងអស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សប្បុរសជនអាច​ចូលរួមជាមួយសកម្មភាព​មនុស្សធម៌របស់ក្រុមហ៊ុន TADA Delivery តាមរយៈ ហ្វេសប៊ុក TADA Cambodia ឬ អាចទំនាក់ទំនងតាមទូរសព្ទ 081 987 657 (Smart) | 061 987 658 (Cellcard) ឬជាការបរិច្ចាគថវិកាតាមគណនី ABA: 002653292 (CHHIM PUTHINARA)។

រាល់ការបរិច្ចាគរបស់លោកអ្នក ភ្នាក់ងារTADA Delivery នឹងទៅទទួលសម្ភារដែលលោកអ្នកបរិច្ចាគដោយផ្ទាល់ និងមិនគិតប្រាក់ឡើយ៕

Related posts