ឈ្លោះគ្នា ផ្អើលគេឯងញយដងដែរ! តែពេល ម៉ូលីកា សម្រាលរួច ស្វាមីនាង មើលថែប្រពន្ធដិតដល់ណាស់

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន ​អតីតតារាចម្រៀង ម៉ូលីកា បានធ្វើឲ្យអ្នកគាំទ្រ ចូលរួមត្រេកអរជាច្រើន នៅពេលដែលបានទទួលបានដំណឹងល្អ ដែលអ្នកនាងបានសម្រាលបានកូនស្រីដ៏គួរឲ្យក្នាញ់ម្នាក់ ដោយសុវត្តិភាព ទុកជាចំណងដៃជាមួយនឹងស្វាមីរូបសង្ហាផងដែរ។

ក្នុងនោះផងដែរ ប៉ុន្មានថ្ងៃមកនេះ ចាប់តាំងពី ម៉ូលីកា សម្រាលកូនរួចមក យើងសង្កេតឃើញថា ស្វាមីរបស់នាង មានការសប្បាយចិត្តមិនស្ទើរនោះទេ ដោយបាននៅជិត មើលថែ បញ្ចុកបាយ បញ្ចុកទឹកដល់ប្រពន្ធ យ៉ាងយកចិត្តទុកដាក់ មិនឲ្យប្រពន្ធពិបាកនោះឡើយ ដែលនេះអាចបង្ហាញថា បើទោះបីជាពេលមុន អ្នកទាំងពីរ ធ្លាប់ឈ្លោះគ្នា រកចែកផ្លូវគ្នាផ្អើលអស់អ្នកលេងបណ្ដាញសង្គមក៏ពិតមែន ប៉ុន្តែពេលនេះ ពួកគេបែរជាចុះសម្រុងនឹងគ្នាវិញបានគួរឲ្យសរសើរ។

យ៉ាងណាមិញក្រោយឃើញទង្វើល្អៗរបស់ស្វាមីធ្វើមកលើខ្លួនបែបនេះ ម៉ូលីកា ញញឹមបិតមាត់មិនជិតនោះទេ ថែមទាំងពោលពាក្យសរសើរពេញៗមាត់ថា៖

Morning Meanon Hong មនុស្សស្រីដែលសំណាង មិនមែនជាមនុស្សស្រីដែលបានប្ដីស្អាត ប្ដីសង្ហា ឬ ប្ដីអ្នកមានទេ……មនុស្សស្រីដែលសំណាងគឺបានប្ដីដែលចេះស្រលាញ់ប្រពន្ធ ស្មោះត្រង់នឹងប្រពន្ធ យល់ចិត្តប្រពន្ធ គោរព ឲ្យតម្លៃប្រពន្ធ ផ្ដល់ភាពកក់ក្ដៅឲ្យគ្រួសារ ហើយនៅក្បែរចាំមើលថែប្រពន្ធជានិច្ច។
ម៉ូលីកា
យ៉ាងណាមិញ ក្រោយឃើញប្ដីប្រពន្ធមួយគូនេះ ចុះសម្រុងគ្នា និងល្អូកល្អើននឹងគ្នាបែបនេះ ក្រុមអ្នកគាំទ្រ ក៏ជួយសប្បាយចិត្តជំនួស និងសរសើរដល់ពួកគេផងដែរ ព្រោះថា ប្ដីប្រពន្ធមួយគូនេះ ចេះយោគយល់គ្នាទៅវិញទៅមកក្នុងជីវិតគ្រួសារ ពិសេសពេលឃើញស្វាមីតារារូបនេះ ចេះកែកំហុសដែលខ្លួនធ្លាប់ខុស ហើយត្រឡប់មកស្រលាញ់ប្រពន្ធកូនបែបនេះគឺពិតជាល្អណាស់៕

ទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment