ប្រពៃណាស់! ទៅមើលភោគផល បន្លែបង្ការ វត្តអារាមមួយនៅព្រៃវែង ព្រះសង្ឃឆាន់បបូរហូរហៀរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្តគិរីសាគរដូនស្ដើង នៅខេត្តព្រៃវែង កំពុងមានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយពីវត្តអា​រា​ម​មួយនេះបានបង្ហាញគំរូដ៏ល្អទៅកាន់ពុទ្ធសាសនិកជន ។ ព្រះសង្ឃនៅវត្តអារាមមួយនេះតែងតែបំ​ពេ​ញ​កិច្ចការងារគ្រប់សារ​ពើរមិនថាការធ្វើស្រែចម្ការ ដាំដំណាំបន្លែបង្ការ ធ្វើសួនច្បារលម្អវត្តជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការនេះហើយធ្វើឱ្យពុទ្ធសាសនិកជន ប្រជាពលរដ្ឋ កោតសរសើរជាខ្លាំង ថាវត្តអារាមមួយនេះ ពិតជាគំរូល្អណាស់ព្រះសង្ឃមិនខ្ជិលច្រ​អូ​ស​ចាំតែចង្ហាន់ស្រាប់ៗនោះឡើយ ។ នាព្រឹកព្រលឹមថ្ងៃទី ៣ កុម្ភៈ ២០២១ នេះ តាមរយៈគណនីហ្វេសប៊ុករបស់វត្ត វត្តគិរីសាគរដូនស្ដើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបង្ហាញទិដ្ឋភាពដ៏ស្រស់បំព្រង ភោគផល បន្លែបង្ការ បានហុចផលបបរហូរហៀ មានស្ពៃ សាឡាត់ ពោត ត្រប់ ល្ហុង ​ដែលជាប្រភពដ៏សំខាន់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃពោរពេញទៅដោយជីវជាតិ គ្មានជាតិគីមី ។
កន្លងទៅក្រោយពីឆាន់មិនអស់ ព្រះចៅអធិការវត្តដូនស្ដើង ថែមទាំងយកទៅចែកដល់ញាតិញោម ចំណុះជើងវត្ត បានបរិភោគ ដូចជាការចែកទាន ធ្វើបុណ្យដល់អ្នកស្រុកអ្នកភូមិ ដែលជាគំរូដ៏ល្អប្រពៃគួរឱ្យសរសើរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ៖

Related posts