តាមពិតចឹងសោះ!យោធាមីយ៉ាន់ម៉ា ប្ដឹងលោកស្រី អ៊ុង សានស៊ូជី ករណីនាំចូលរបស់ខុសច្បាប់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន CNA នៅ​ថ្ងៃ​ពុធ ទី ០៣ ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ យោធា​មីយ៉ាន់ម៉ា បាន​ដាក់​ប្ដឹង​លោកស្រី អ៊ុង សានស៊ូជី លើ​ករណី​បំពាន​ច្បាប់​នាំ​ចេញ​នាំ​ចូល ដោយ​បន្ត​ឃុំ​ខ្លួន​លោកស្រី​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ នេះ​បើ​តាម​ឯកសារ​ប៉ូលិស​រាយការណ៍​ដោយ Reuters ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកសារ​ពី​ប៉ុស្តិ៍​ប៉ូលិស​នៅ​ក្នុង​ក្រុង Naypyidaw បាន​បញ្ជាក់​ថា មន្ត្រី​យោធា​ដែល​ឆែក​ឆេរ​ផ្ទះ​របស់​លោក​ស្រី អ៊ុង សាន​ស៊ូ​ជី បាន​ប្រទះ​ឃើញ​អេកូម ដែល​នាំ​ចូល​ខុស​ច្បាប់ និង ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​គ្នា​នេះ​ដែរ ខាង​យោធា​ក៏​បាន​ប្ដឹង​លោក​ប្រធានាធិបតី Win Myint ពី​បទ​បំពាន​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផង​ដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭក​ថា កាល​ពី​ព្រឹក​​ថ្ងៃ​ចន្ទ​កន្លង​ទៅ លោក​ស្រី អ៊ុង សានស៊ូជី រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត ត្រូវ​បាន​យោធា​ចាប់​ខ្លួន ដោយ​មូលហេតុ​ក្រុម​យោធា​មិន​ពេញ​ចិត្ត​នឹង​ការ​ឈ្នះ​ឆ្នោត រួម​ទាំង​និយាយ​ថា ការ​បោះឆ្នោត​មាន​ការ​ក្លែង​បន្លំ ។ បច្ចុប្បន្ន ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​ក្រុម​យោធា ប្រកាស​កាន់​កាប់​ជា​ថ្មី រួម​ទាំង​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​រយៈពេល​មួយ​ឆ្នាំ​ផង​ដែរ ៕

Related posts