វាសនាមនុស្សមិនទៀងដោយពិបាកចិត្តគ្មានអ្នកជួយ លៀង ចាន់ឡា អស់សង្ឃឹម ប្រកាសរកទេវតាមកយកទៅឱ្យផុត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើនិយាយដល់ លៀង ចាន់ឡា ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់មកហើយ ដោយកាលពីពេលថ្មីៗនេះ អតីតបេក្ខភាព X Factor Cambodia លៀង ចាន់ឡា បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយផេកសិល្បករកម្ពុជាបានឲ្យដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លៀង ចាន់ឡា កំពុងដាច់បាយ គ្មានលុយសូម្បីតែបង់បន្ទប់ជួល ឯម៉ូតូត្រូវលក់អស់ទៀត ដោយសារត្រូវយកលុយទៅព្យាបាលជំងឺធ្ងន់របស់ម្តាយ មូលហេតុចម្បងបំផុតនោះ ខណៈដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក ហាងដែលនាងធ្លាប់បានទៅច្រៀងដើម្បីរកកម្រៃនោះ ត្រូវបានបិទទ្វារ ទើបធ្វើឱ្យជីវភាពរបស់តារាស្រីរូបនេះកាន់តែលំបាក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីព័ត៌មាននៃភាពលំបាករបស់ លៀង ចាន់ឡា ត្រូវបានផ្សព្វផ្សាយហើយនោះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង សប្បុរសធម៌ជាច្រើនក៏បានអាណិតអាសូរ ហើយខ្លះទៀតក៏បានជួយជាថវិកាដល់នាងផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្រាប់តែនៅយប់ថ្ងៃទី ០២ ខែកុម្ភៈ​ ឆ្នាំ ២០២១ កន្លងទៅនេះ អតីតបេក្ខភាព X Factor Cambodia រូបនេះ បានបង្ហោះសារមួយយ៉ាងវែងអន្លាយបញ្ជាក់ពីរឿងរ៉ាវជាច្រើន ដែលនាងត្រូវបានជួបប្រទះកាលពីពេលកន្លងមកថា

«អ្នកទៅចោលខ្ញុំអស់ហើយ ខ្ញុំគ្មានសល់ទេ ពេលនេះម៉ែក៏ឈឺទៀត កើតមកអត់ឪហើយ ចង់បាត់អីទៀត? ខ្ញុំបាត់បង់ច្រើនហើយ បើគិតៗទៅគ្មានអីឲ្យកក់ក្តៅតិចសោះ តើគួរទៅតាមដែរឬអត់ ។ លក់ផលិតផល ក៏លក់មិនដាច់ លក់អាវក៏លក់មិនដាច់ លក់អីទៀត? រកអីទៀត? ធ្វើអីទៀត? ទៅឡាយឲ្យគេ ១ ថ្ងៃ គិតម៉ោងគេនិយាយថាឲ្យប្រាក់ខែហើយ និយាយប្រាប់គេឡើងច្រើនលើសអ្វីដែលជាការពិត ។ បងប្អូនដែលជួយខ្ញុំ មានបងធីណា ៥០០ $ លោកពូ ផែង វណ្ណៈ ២០០ $ ពេលអ្នកយកចុះផ្សាយថានាងខ្ញុំបានរាប់ពាន់ដុល្លារ ហើយចុះថាលោកជំទាវ ទ្រី ដាណា ជួយទៀត! ហេតុអីរឿងមិនពិតចុះធ្វើអី ដឹងទេថាគេជេរខ្ញុំ ។ ដល់ពេលខ្ញុំបកស្រាយ ថាខ្ញុំក្មេងមិនល្អ ហេតុអីទៅ? ទេវតាអើយយកខ្ញុំទៅផងទៅបានទេ? ខ្ញុំអរគុណ ដែលបងៗប្រាប់ឲ្យខ្ញុំទៅរកបង ទ្រី ដាណា បងស្រីអូន សម្រស់ធម្មជាតិ បងឧកញ្ញ៉ា ស្រីចាន់ថន ឬ បងឧកញ្ញ៉ា ឌួងឆាយ ។ ល ។ ខ្ញុំមិនហ៊ានទៅសុំទេ ខ្ញុំសុំគាត់តែយកលក់ផលិតផល និង សុំគាត់ចង់បានដើមទុករកស៊ីជារបរផ្ទាល់ខ្លួន មិនលើកដៃសុំលុយគាត់ទេ ចង់ធ្វើការលក់យកលុយ ដើមយកសងគាត់វិញ ។ តែហេតុអីជេរខ្ញុំខមិន ដៀលខ្ញុំសាហាវៗបែបនេះ ។ ខ្ញុំទទួលយកមិនខឹងទេ តែខ្ញុំលំបាកម៉ែឈឺ មិនមែនខូចចិត្តស្នេហាទេ បងៗយល់ខ្ញុំផង ហើយជំងឺគាត់សាហាវ ទើបខ្ញុំខ្លាចបាត់បង់ដូចអ្នកទាំង ២ ទាំង បី ឪរបស់ខ្ញុំ ដែលកើតមកមិនបានឃើញមុខឪនិងគេ ។ សូមអត់ទោសនាងខ្ញុំផង» ។

បន្ថែមពីនោះដែរ លៀង ចាន់ឡា ក៏បានបញ្ជាក់ហាក់កំពុងអស់ក្តីសង្ឃឹមយ៉ាងខ្លាំងរហូតលែងចង់រស់ថា ៖ «មកយកខ្ញុំទៅផង ខ្ញុំខ្លាច និង រស់នៅណាស់ ពេលនេះទើបដឹងថា យើងឆាតទៅរកក្តីសង្ឃឹមគ្មានអ្នកណាតបទេ»៕

Related posts