បងស្រីអូន សម្រស់ធម្មជាតិ ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ដ៏ល្បីឈ្មោះ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បងស្រី និងស្វាមី បាននាំយកថវិការចំនួន ២០០,០០០,០០០រៀល យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនលាននាក់។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងស្រី អូនបានរៀបរាប់ថា “នាងខ្ញុំ ស្រីអូននិងស្វាមី បានឧបត្ថម្ភថវិកាចំនួន ២០០,០០០,០០០រៀល (50000$) សម្រាប់ទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យកុមារអង្គរ ដេីម្បីជាការតបស្នងដោយឃើញថា មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនលាននាក់។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមជូនពរដល់កុមារកម្ពុជាទាំងអស់អោយមានសុខភាពល្អទាំងអស់គ្នា សូមជូនបុណ្យផងបងប្អូនខ្មែរ។