នេះគឺជារឿងរ៉ាវលម្អិត កំពុងតែកើតឡើងគួរឱ្យសង្វេគណាស់ នៅមីយ៉ាន់ម៉ា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនឈានដល់ការធ្វើរដ្ឋប្រហារផ្ទុះកក្រើកប្រទេសមីយ៉ាន់ម៉ា សារជាថ្មី សូមទៅដឹងរឿងរ៉ាវលម្អិតដូចខាងក្រោមន៖

ដើមហេតុ៖

– ឆ្នាំ ១៩៤៧៖ នាយឧត្តមសេនីយ៍ អ៊ុង សាន ត្រូវជាឪពុកបង្កើតរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវបានគេធ្វើឃាត។

– ឆ្នាំ ១៩៤៨៖ មីយ៉ាន់ម៉ាបានទទួលឯករាជ្យពីចក្រភពអង់គ្លេស។

– ១៩៥៨៖ នាយឧត្ដមសេនីយ៍ ណេវីន បានធ្វើរដ្ឋប្រហារមួយ និងបានឡើងកាន់កាប់អំណាចនាពេលនោះ ។

– ឆ្នាំ ១៩៦២៖ រដ្ឋប្រហារមួយទៀតបានកើតឡើង នាំទៅរកការបញ្ចប់របបគ្រប់គ្រងបែបប្រជាធិបតេយ្យហើយមីយ៉ាន់ម៉ាបានក្លាយជាប្រទេសផ្តាច់ការយោធា ក្រោមការគ្រប់គ្រងរបស់គណបក្សកម្មវិធីសង្គមនិយមភូមា ។

– ឆ្នាំ ១៩៨៨៖ ប្រទេសបន្តស្ថិតនៅក្នុងរបបផ្ដាច់ការក្រោមការកាន់អំណាចរបស់យោធា ហើយពេលនោះអ្នកស្រី អ៊ុង សានស៊ូជី ត្រូវបានឃុំខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ឆ្នាំ២០១០៖ ចលនាប្រជាធិបតេយ្យចាប់កំណើតជាថ្មី នៅមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះ។

– ឆ្នាំ ២០២០៖ ការបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ា

ជុំវិញព្រឹត្តិការណ៍ ថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១

អ្នកនយោបាយដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ និង អ្នកតំណាងខាងយោធាដែលមិនមានលក្ខណៈប្រជាធិបតេយ្យ បានជួបប្រជុំគ្នានៅទីក្រុងណៃពិដោ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយដែលនឹងដឹកនាំប្រទេសសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលបានកើតឡើងជាក់ស្តែង៖

១. អ្នកនយោបាយជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ រួមមាន លោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី ទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀតនៃគណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួនដោយពួកយោធា មុនការជួបប្រជុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.ពលរដ្ឋ និង ឥស្សរជនសាធារណៈ ដូចជា អ្នកចម្រៀង អ្នកនិពន្ធត្រូវបាន ចាប់ខ្លួនដោយសារពួកគេ ប្រើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសេរី ដើម្បីនិយាយគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

៣.​ប្រព័ន្ទទូរស័ព្ទត្រូវបានកាត់ផ្ដាច់នៅទីក្រុងណៃពិដោ នាវេលាម៉ោង ៣ព្រឹក

៤.របបយោធា បានក្ដោបក្ដាប់អំណាចស្ទើរតែមួយប្រទេស

៥.បណ្ដាញអ៊ីនធើណេត ទូរទស្សន៍ វិទ្យុ ត្រូវបានកាត់ផ្ដាច់

៦. ផ្លូវទៅព្រលានយន្តហោះត្រូវបានបិទ ។

៧. ម៉ាស៊ីនអេធីអឹម និងធនាគារទាំងអស់ត្រូវបានបិទ។
៨. លោក Myint Swe ត្រូវបានប្រកាសជាប្រធានាធិបតីថ្មី

៩. រដ្ឋប្រហារត្រូវបានធ្វើជាផ្លូវការ ប្រទេសត្រូវបានដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ក្រុមយោធានឹងចូលមកគ្រប់គ្រងប្រទេសយ៉ាងហោចណាស់ពេញមួយឆ្នាំនេះ ៕

Related posts