សំណុំរឿង​ចៅក្រម​បើកឡានបុកចោរឆក់ស្លាប់នោះ ពេលនេះត្រូវបញ្ជូនទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញហើយ

កាលពីរសៀលថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ មានករណីចោររកម្មឆក់កាបូបលុយចំនួន ១ម៉ឺនដុល្លារ កើតឡើងចំពោះ លោក គង់​ ​ខេមរា​ ចៅក្រម​ អមសាលាដំបូង​ខេត្ត​កោះកុង​ បន្ទាប់មកលោកក៏បានដេញតាមចោរឆក់ទាំងពីរនាក់នោះ រហូតបុកបណ្តាលឱ្យចោរម្នាក់ស្លាប់បាត់បង់ជីវិត និង ម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។

យ៉ាងណាមិញ នាព្រឹកថ្ងៃទី ០៩ ខែកក្កដានេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ បានរៀបរាប់ថា ៖

«ប្រភព​ច្បាស់​ការ​ពី​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែន​ សុខ​ បាន​អោយដឹងថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៩​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ នេះ​ សមត្ថកិច្ច​នគរបាល​អធិការ​ខណ្ឌ​បានរៀបចំ​សំណុំរឿង​បញ្ជូន​លោក​ គង់​ ​ខេមរា​ ចៅក្រម​ អមសាលាដំបូង​ខេត្ត​កោះកុង​ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្តតាមច្បាប់​ពីបទ​ មនុស្ស​ឃាត​ដោយ​អចេតនា​ ។

លោក​គង់​ ខេមរា​ គឺជាជនរងគ្រោះដែលចោរឆក់​កាបូបលុយ​កាលពីរសៀលថ្ងៃទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ នៅ​ខណ្ឌ​ សែនសុខ​ បន្ទាប់​មក​លោកក៏បេីកឡានដេញតាមចោរឆក់​និងបានបុកចោរ​អោយដួល​បណ្ដាល​អោយ​ចោរឆក់​ស្លាប់​» ៕

 

Related posts

Leave a Comment