ពេលនេះ! មាស សុខសោភា ដាច់ចិត្តទម្លាយទ្រនំថ្មីហើយ ក្រោយតែលតោលយ៉ាងយូរ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងទៅទស្សនិកជនក៏បានជ្រាបព័ត៌មានខ្លះរួចមកហើយ ពីដំណឹងនៃការចាកចេញពីផលិតកម្ម «ថោន» របស់កំពូលតារាចម្រៀង មាស សុខសោភា បន្ទាប់ពីតារាស្រីរូបនេះបានជ្រកកោនក្នុងផលិតកម្មនេះជាង ១០ ឆ្នាំហើយនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានចាកចេញពីផលិតកម្ម «ថោន» មិនបានប៉ុន្មានផង ក៏មានប្រភពក្រៅផ្លូវការមួយបានបញ្ជាក់ថា មាស សុខសោភា នឹងចូលទៅច្រៀងនៅផលិតកម្ម «រស្មីហង្សមាស» ដែលជាផលិតកម្មធំមួយនៅក្នុងប្រទេស ។ ទោះបីជាមានព័ត៌មានលេចឮបែបនេះបានចេញផ្សាយជាច្រើននៅក្នុងប្រទេសក៏ពិតមែន តែតារាស្រីរូបនេះក៏មិនបានចេញមុខមកបកស្រាយការពិតនោះទេ ធ្វើឱ្យមហាជនអ្នកគាំទ្របាននាំគ្នាទន្ទឹងរង់ចាំស្ដាប់បទច្រៀងថ្មីៗរបស់តារាក្នុងដួងចិត្តរបស់ខ្លួនគ្រប់ៗគ្នារហូតមកដល់ពេលនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែមានការស្ងប់ស្ងាត់ជាយូរពុំឃើញ មាស សុខសោភា ចេញជាបទថ្មីនោះ ទស្សនិកជនមួយចំនួនក៏បានគិតថាប្រហែលជានាងមិនបានចូលច្រៀងនៅក្នុងផលិតកម្ម «រស្មីហង្សមាស» នោះទេ ហើយក៏មិនដឹងច្បាស់ថា តារាក្នុងដួងចិត្តរបស់ខ្លួននឹងចូលផលិតកម្មមួយណាដែរ ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលពេលថ្មីៗនេះ ស្រាប់តែ មាស សុខ សោភា ក៏បានចេញមុខស្រាយចម្ងល់នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ខ្លួនផ្ទាល់ ដោយ ម្ចាស់បទ «មួយពាន់រាត្រី» រូបនេះ ថាខ្លួនរកផលិតកម្មថ្មីបានហើយ នោះគឺផលិតកម្ម រាម ជាមួយការបញ្ជាក់ច្បាស់តាមរយៈសារថា ៖ «បងប្អូនអ្នកគាំទ្រជាទីគោរពស្រឡាញ់ ថ្ងៃនេះនាងខ្ញុំសូមបកស្រាយនូវចម្ងល់របស់បងប្អូន ថាតើនាងខ្ញុំនឹងចូលផលិតកម្មមួយណា? នាងខ្ញុំ មាស សុខសោភា សូមបញ្ជាក់ជូនថា នាងខ្ញុំបានសម្រេចចូលផលិតកម្ម «​រាម» ជាផ្លូវការ ហើយព្រឹត្តិការណ៍ស្វាគមន៍វត្តមានរបស់នាងខ្ញុំ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ នៅ THE PREMIER CENTRE SENSOK ក៏ជាថ្ងៃដែលនាងខ្ញុំនឹងបង្ហាញបទចម្រៀងថ្មីរបស់នាងខ្ញុំដូចគ្នា ។ សូមបងប្អូនរង់ចាំទស្សនាព្រឹត្តិការណ៍ នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ ដែលយើងខ្ញុំបានត្រៀមនូវការសម្តែងដ៏អស្ចារ្យមួយសម្រាប់បងប្អូន ដើម្បីជាចំណងដៃ និង អនុស្សារីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ ក៏ដូចជាបងប្អូនអ្នកគាំទ្រ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរក្រោយពីបានឮដំណឹងនេះហើយ មហាជនបាននាំគ្នាបញ្ចេញមតិត្រេកអរ ស្រឡាញ់ពេញចិត្ត និង ម្នាក់ៗថែមទាំងទន្ទឹងរង់ចាំស្ដាប់បទថ្មីៗរបស់តារាចម្រៀង មាស សុខសោភា គ្រប់ៗគ្នា ៕

Related posts