កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនបានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងមកលើ កញ្ញា លៀង ចាន់ឡា ដែលពុក ម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា កញ្ញា ជាអតីតបេក្ខនារីមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia អំពីបញ្ហាជីវភាព និងការងារសិល្ប:របស់នាង ដែលចាប់ផ្តើមធ្លាក់ចុះ និងខ្សត់ខ្សោយ គួបផ្សំ និងម្តាយរបស់នាង កំពុងតែកើតជំងឺតែម្តង។
យ៉ាងណាមិញ កាលពីប៉ុន្មនថ្ងៃមុននេះ នៅពេលដែល លោកស្រី ទ្រីដាណា បានធ្វើការឡាយវីដេអូ និយាយអំពីការបញ្ឍប់វប្បធម៌ជេរប្រចោរគ្នាតាមអនឡាញ ស្រាប់តែពេលនោះ លៀងចាន់ឡា បានចូលComment យ៉ាងដូច្នេះថា
ឆ្លើយតបភ្លាមៗទៅនិងហេតុផលខាងលើនេះ ស្រាប់តែសាមីខ្លួន គឺកញ្ញា លៀង ចាន់ឡា ផ្ទាល់បានបង្ហោះសារមួយឃ្លា យ៉ាងវែងអន្លាញ ប្រាប់ពីមូលហេតុ ដែលនាងចូលComment យ៉ាងដូច្នេះថា៖
មកពីនាងខ្ញុំមិនសុំលុយគាត់ ព្រោះតែចង់បានតែរបស់ លក់និងចង់បង្កើតមុខរបរខ្លួនឯង ដើម្បីញ្ចឹមជីវិតបន្ត ព្រោះមើលទៅសិល្បៈ គឺសង្ឃឹមតិចណាស់ អរគុណបងៗសារពត៌មាន អរគុណបងស្រី ចិត្តធម៌ដែលតែងជួយបងប្អូនខ្មែរយើង គាត់ជាអ្នកមានម្នាក់កើតចេញពីអ្នកក្រ ហើយអរគុណដែលគាត់បង្ហាញពីទឹកចិត្តល្អមិនប្រកាន់មិនអួតអាងពីជីវិតហៃសូរ គឺគាត់បង្ហាញតែគំនិតល្អៗនិងជួយបងប្អូន មិនខ្វល់មិនហត់នឿយនិងការចុះជួយ៕