ថ្មីៗនេះ តារាចម្រៀងដ៏ល្បី Justin Bieber បាននាំភរិយាចេញទៅញ៉ាំអាហារពេលល្ងាចនៅក្រុង Santa Monica នៃរដ្ឋ California ។ ពេលទៅដល់ទីនោះភ្លាម ក្រៅពីវត្តមានរបស់កំពូលតារាទាំង ២ រូបនេះ មហាជនជាច្រើនបែរមកចាប់អារម្មណ៍ខ្លាំងនៅរថយន្តទំនើបថ្មី ដែលពួកគេទើបនឹងទិញ ។
រថយន្តថ្មីដែល Justin ទើបនឹងទិញជិះនេះ គឺជារថយន្តប្រភេទ Rolls-Royce សេរីថ្មី ដែលមានតែមួយគ្រឿងគត់លើពិភពលោក ។ រថយន្តនេះត្រូវបានកែច្នៃឡើងដោយក្រុមហ៊ុន West Coast Customs ដែលជាប្រភេទរថយន្តប្រើប្រាស់អគ្គិសនី ។
ដោយឡែកបើងាកមកមើលពីតម្លៃនៃរថយន្តដ៏ប្រណីតនេះវិញ ត្រឹមតែតួឡានតែឯងគឺមានតម្លៃរហូតដល់ ៦៨ ៥០០០ ដុល្លារ ប៉ុន្តែប្រសិនយើងគិតដល់សេវាកម្មកែលម្អបន្ថែមឲ្យទៅជាពណ៌ទឹកប្រាក់ចែងចាំងប្លែកទៀតនោះ តម្លៃនៃរថយន្តនេះអាចឡើងដល់ ១ លានដុល្លារឯណោះ ។
តារាចម្រៀង Justin Bieber ចាត់ទុកថាជាតារាម្នាក់ ដែលចូលចិត្តនិងស្រឡាញ់រថយន្តខ្លាំង គិតមកទល់ពេលនេះ រូបលោកបានទិញ និងជាម្ចាស់របស់រថយន្តទំនើបម៉ាកល្បីៗជាច្រើនដូចជា Porsche, Lamborghini, Mercedes Benz, Audi, Cadillac និង Range Rover រួមទាំងរថយន្តម៉ាកល្បីៗផ្សេងទៀត ៕
ប្រភព៖ explica