ថ្ងៃផ្ទេរតំណែង អ៊ិន សុភិន បានដាក់ចំៗថា ជាបវរកញ្ញាឯក មិនមែនទៅថតរឿង ថតស្ប៉ត ថតសំអាងការនោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ កម្មវិធី Miss Grand Cambodia 2020 បានរៀបចំកម្មវិធីផ្ទេរតំណែង និង គ្រងមកុដសារជាថ្មី ជាផ្លូវការហើយ ដែលមានការផ្សាយផ្ទាល់តាមរយៈគេហទំព័ររបស់ផេក Miss Grand Cambodia ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាកិច្ចបើកកម្មវិធីផ្ទេរតំណែង និង គ្រងមកុដជាថ្មីនេះដែរ លោក អ៊ិន សុភិន អ្នករៀបចំកម្មវិធី Miss Grand Cambodia 2020 ក៏បានឲ្យដឹងថា​​ នេះជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាត្រូវដក និង ផ្ទេរតំណែងបវកញ្ញា ដោយត្រូវបានអនុញ្ញាតិពីក្រសួងវប្បធម៌ ក៏ដូចជាស្ថាប័ន Miss Grand អន្តរជាតិផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ លោក អ៊ិន សុភិន ក៏បានសង្កត់ធ្ងន់យ៉ាងច្បាស់ពីអត្ថន័យនៃលក្ខណៈសម្បត្តិរបស់ Miss Grand Cambodia 2020 ដែលលោកត្រូវការថា «Miss Grand Cambodia គឺមិនមែនមាននាមតែជាបវរកញ្ញាតែម្យ៉ាងនោះទេ ! កញ្ញាឯកនេះ គឺត្រូវផ្តោតសំខាន់នូវតួនាទីជាកញ្ញាឯក ហើយអ្វីទៅដែល Miss Grand ត្រូវបំពេញ?» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ិន សុភិន ក៏បានលម្អិតបន្តទៀតថា ៖ «Miss Grand Cambodia គឺជាបុគ្គលមួយរូបដែលតំណាងឲ្យស្ត្រីកម្ពុជា ដែលត្រូវពាំនាំទំនៀមទំលាប់របស់ស្ត្រីខ្មែរទៅបង្ហាញទៅកាន់អន្តរជាតិ​ គឺមិនមែនក្នុងនាមជាបវរកញ្ញាឯក ទៅថតរឿង ថតស្បត ថតសំអាងការនោះទេ ប៉ុន្តែបវរកញ្ញាឯក គឺជាបុគ្គលចូលរួមបង្ហាញសកម្មភាពក្នុងសង្គម ដើម្បីជានិមិត្តរូបឲ្យស្ត្រីខ្មែរទូទៅ ដើម្បីបញ្ជាក់ឲ្យឃើញថាគាត់មានទាំងសមត្ថភាព ទាំងសម្រស់ ភាពអង់អាចក្លាហាន ភាពឆ្លាតវ័យ និង ការចេះបត់បែនគ្រប់ការលៈទេសៈក្នុងសង្គមងជួយលើកតំកើនស្ត្រីខ្មែរ» ៕

Related posts