ម៉ូនីកា និង ស្វាមី រៀបការ ១១ ឆ្នាំហើយ នៅបន្តធ្វើបែបនេះដាក់គ្នា លើទឹកដីអូស្ត្រាលី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដាញ់ ម៉ូនីកា គឺជាអតីតតារាសម្ដែងស្រីធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដែលអ្នកនាងបានឃ្លាតកាយចាកឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រ្តាលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែ កុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយដល់ជីវិតឯកជនរបស់អតីតារាសម្ដែង ដាញ់ ម៉ូនីកា ពេលនេះអ្នកនាង និង ស្វាមី ទទួលបានចំណងដៃកូនស្រីម្នាក់ និង កូនប្រុសម្នាក់ហើយ ដែលគ្រួសារទាំងមូលរស់នៅប្រកបដោយសេចក្ដីសុខបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាកំពុងរស់នៅស្រុកគេ តែជារឿយៗ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្ដែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនធ្វើឱ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗ ជាមួយពាក្យសម្ដីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្ដីស្រឡាញ់រវាងនាង និង ស្វាមី បញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះ ប្ដីប្រពន្ធអ្នកទាំងពីរ រួមរស់ជាមួយគ្នាប្រកបដោយក្ដីសុខបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ ដាញ់ ម៉ូនីកា និង ស្វាមី បាននាំកូនៗសំណព្វចិត្តរបស់ពួកគេទៅដើរលេងយ៉ាងកក់ក្ដៅបំផុត ក្នុងនោះអ្នកនាងបានថតកៀកកើយជាមួយស្វាមីដូចគូស្នេហ៍កំលោះក្រមុំ ហើយថែមទាំងបានរៀបរាប់ថា «ចូរមានសេចក្ដីសុខជាមួយនឹងជីវិតរបស់ខ្លួនឯង ដោយមិនចាំបាច់ទៅប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកដទៃ» ៕

Related posts