កុំបោះចោលឬទុកអោយកណ្តៀរសុី ព្រោះហាងមួយកន្លែងនេះនឹងប្រមូលទិញទាំងអស់ ដើម្បីជួយបរិស្ថាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតជារឿងដ៏ប្រពៃដើម្បីកាត់បន្ថយកាកសំណល់សំលៀកបំពាក់ និងដើម្បីជួយជំរុញឱ្យមានការកែច្នៃឡើងវិញ មានហាងលក់សំលៀកបំពាក់មួយកន្លែងនៅភ្នំពេញ ប្រមូលទិញទាំងអស់ ក្នុង ១ គីឡូក្រាម តម្លៃ ១ ដុល្លារ ឬ ៤ ០០០ រៀល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមទំព័រហ្វេសប៊ុកហាងសំលៀកបំពាក់ខាងលើយីហោ RENUU Phnom Penh បានប្រកាសទិញសំលៀកបំពាក់ចាស់ៗទាំងអស់ សម្រាប់អ្នកដែលមានច្រើន ទុកចោលមិនដែលពាក់ ដោយឱ្យតម្លៃ ៤ ពាន់រៀលក្នុង ១ គីឡូក្រាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

។ នេះអាចចាត់ទុកជាគំនិតល្អប្រពៃមួយដែរ ជួយកាត់បន្ថយកាកសំណល់ផង ហើយថែមទាំងផ្ដល់ប្រយោជន៍ទៅដល់អ្នកមានខោអាវចាស់ៗ កុំឱ្យទុកចោលឥតប្រ​យោ​ជន៍ លក់បានជាប្រាក់មកវិញ ថែមទាំងចូលរួមចំណែកមួយជួយដល់បរិស្ថានផងដែរ ៕

Related posts