ចុម!!សញ្ញាបត្រសិស្សានុសិស្សជាប់បាក់ឌុបឆ្នាំ ២០២០ ចេញុកមរូបរាង ខុសគ្នាពីឆ្នាំមុនត្រង់ចំណុចនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ តាមរយៈផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបដំណឹងឱ្យដឹងថា «ក្រសួងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ ធ្នូ ២០២១ ជូនបេក្ខជនដែលទើបសម្រេចឱ្យជាប់ដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ ចាប់ផ្ដើមលេចឡើងនូវរូបរាងសញ្ញាបត្រជាបណ្ដើរៗហើយ តាមរយៈការបង្ហោះពីសំណាក់អាណាព្យាបាល សាមីខ្លួនផ្ទាល់ ក៏ដូចជាតាមការិយាល័យរៀបចំការប្រឡងនីមួយៗ ។ ក្នុងនោះឃើញថា សញ្ញាបត្រឆ្នាំនេះគឺមានលក្ខណៈខុសពីសញ្ញាបត្រឆ្នាំមុនៗ ត្រង់ថាមិនមាននិទ្ទេស ប៉ុន្តែក្រសួងបានបញ្ជាក់ហើយថា គឺអាចយកទៅប្រើការបាន និង មានតម្លៃដូចសញ្ញាបត្រឆ្នាំមុនៗផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៦ ធ្នូ ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជាផ្លូវការ ថាសិស្សថ្នាក់ទី ១២ ទូទាំងប្រទេស បានកំណត់ឱ្យជាប់ជាស្ថាពរហើយ ចំពោះបេក្ខជនទាំងអស់ដែលបានចុះឈ្មោះ ដោយគ្មានកំណត់និទ្ទេសឡើយ ។ ការប្រកាសរបស់ក្រសួងធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងសន្ទរកថាកាលពីថ្ងៃទី ១៥ ធ្នូ ២០២០ កន្លងទៅនេះ ៕

Related posts